អ្នកជំនាញអន្តរជាតិថា ការលក់គម្រោងខុនដូនៅកម្ពុជាចាប់ផ្តើមបង្ហាញ សញ្ញាប្រសើរឡើង

0

ដោយវុត្ថា

ភ្នំពេញៈ បើទោះបីកម្ពុជាប្រឈម នឹងទៅនឹងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី អ្នកជំនាញបានអះអាង ការលក់គម្រោងខុនដូនាពេលបច្ចុប្បន្ននេះ មិនមានអ្វីជាបញ្ហាប្រឈ​មនោះទេ ប៉ុន្តែអ្វីដែលប្រឈមគឺការស្វែងរកអតិថិជនឱ្យចំគោលដៅ និងឱ្យបានត្រឹមត្រូវ។

លោក Russel Tizon  អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន Prestige Homes នៅក្នុងកិច្ចប្រជុំ តាមរយៈកម្មវិធី ZOOM ស្តីពី “ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ ” ដែលរៀបចំដោយសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា ក្នុងនាមយើងជាអ្នកលក់ ត្រូវដឹងពីទំហំថវិការបស់អតិថិជនឱ្យបានច្បា​ស់លាស់ ដើម្បីមានភាពងាយស្រួល ក្នុងការសម្របសម្រួលជាមួយពួកគាត់ ឱ្យជ្រើសរើសតំបន់ដែលត្រូវទិញ ។

លោកបន្តថា “នៅពេលយើងដឹងព័ត៌មានគ្រប់ជ្រុងជ្រោយ ពីអតិថិជនច្បាស់លាស់ហើយនោះ ក្នុងនាមជាភ្នាក់ងារលក់ ត្រូវស្វែងទីតាំង ឬតំបន់ណានៃគម្រោងខុនដូលក់ឱ្យសាក់សមជូនពួកគាត់”។  លោកបន្តថា “នៅក្នុងពេលនេះ (Covid-19) គឺយើងមានភាពងាយស្រួលក្នុងការសម្របសម្រួល ឬចចារជាមួយម្ចាស់គម្រោង”។

លោកបន្ថែមថា បើទោះបីមានការថមថយនៃការទិញនៅក្នុងវិបត្តិនេះ  ប៉ុន្តែវាមិនជាប់គាំងនោះទេ ការលក់ចេញទៅកាន់អតិថិជនជាគោលដៅ នៅតែមានជាបន្តបន្តបន្ទា​ប់។

លោក ខាត់ សុវណ្ណ នាយកក្រុមហ៊ុន Cam Top Property Group បានយល់ស្រប​នឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ម្ចាស់គម្រោងខុនដូនីមួយ​ៗ នៅក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ បានបញ្ចុះតម្លៃរបស់ខ្លួន និងបន្ធូបន្ថយនៃការបង់ប្រាក់ ដើម្បីទាក់ទាញអតិថិជន និងជាយុទ្ធសាស្ត្រដ៏ល្អ ប៉ុន្តែក្នុងនាមជាភ្នាក់ងារលក់  យើងត្រូវសិក្សាពីតម្លៃគម្រោងខុនដូឱ្យបានច្បាស់លាស់។

លោកបន្តថា“យើងត្រូវដឹកថាម្ចាស់គម្រោង ដែលដាក់លក់ហ្នឹងវាស័ក្តិសមជាមួ​យនឹងទីផ្សារដែរឬទេ” ។ លោកបន្តថា “នៅពេលដែលពួកគាត់បញ្ចុះតម្លៃក្រោមទីផ្សារ ឧទា​ហរណ៍បើគាត់(អ្នកវិនិយោគ)លក់តម្លៃ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែនៅពេលដែលគាត់បញ្ចុះតម្លៃ មកត្រឹម៧០០ឬ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ នេះគឺឱកាសល្អសម្រាប់យើងក្នុងការនាំភ្ញៀវមកទិញ ឬទិញទុកខ្លួសម្រាប់វិនិយោគ”។

លោកបញ្ជាក់ទៀតថា អ្វីដែលចំណុចបារម្ភ គឺតម្លៃលើសទីផ្សារ ដែលយើងក្នុងនាមជាភ្នាក់ងារ មិនមានលទ្ធភាពទៅសិក្សាតម្លៃរបស់ម្ចាស់គម្រោងទេ  ដូច្នេះយើងមានសិទ្ធិ ឬមិនមានសិទ្ធិក្នុងការណែនាំឱ្យភ្ញៀវមកទិញបាន ឧទាហរណ៍ គាត់ដាក់តម្លៃលើសទីផ្សារ យើក៏ពិបាកដែរនៅក្នុងវិបត្តិនេះ ប៉ុន្តែ បើយើងដឹងពីតម្លៃ ហើយមានការបញ្ចុះតម្លៃក្រោមទីផ្សារ នោះយើងនឹងភាពងាយស្រួលក្នុងណែនាំភ្ញៀវមកទិញបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here