ដោយ ហ្សូលី
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសិង្ហបុរី បានកើនដល់សរុប ២០០០លានដុល្លារ ក្នុងឆ្នាំ ២០២០នេះ។ នេះបើតាមឱ្យដឹងតាមរយៈជំនួបពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតសិង្ហបុរី និងប្រមុខរដ្ឋស្តីទីនៃកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅវិមាន ព្រឹទ្ធសភា សម្តេច សាយ ឈុំ បានសម្ដែងសេចក្តីរីករាយចំពោះ កំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការ មកទស្សកិច្ចរបស់ប្រជាជន សិង្ហបុរី ដែលមានការកើនឡើងជាលំដាប់។
សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-សិង្ហបុរី មានទំហំជិត២ពាន់លានដុល្លារ ចំណែកឯការវិនិយោគសិង្ហបុរីនៅកម្ពុជា មានទំហំដល់ទៅ ២៥.៦%។
ប្រមុខស្តីទីនៃកម្ពុជារូបនេះបានមានប្រសាសន៍ថា ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសមានទំហំជិត ២០០០ លានដុល្លារអាមេរិក ហើយការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ២៥.៦ភាគយ។

ជាងនេះទៅទៀត សម្តេច សាយ ឈុំ សង្ឃឹមថា ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ទំនាក់ទំនង និងកិច្ច សហប្រតិបតិ្តរវាងប្រជាជនប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។ ការវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានទប់ស្តាត់នៃការឆ្លង និងការីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងជូនពរឲ្យរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ជម្នះបានលើជំងឺ កូវីដ១៩នេះ ដោយឆាប់រហ័ស។
ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាបានលើកឡើងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើន ជាពិសេសទំហំពាណិជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់។
ឯកអគ្គរដ្ឋទូតបន្ដថា ពាណិជ្ជកម្មរបស់សិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅកម្ពុជា៕






