អ្នកជំនាញ៖ ការវិនិយោគ​វិស័យ​អចលនទ្រព្យ​នៅពេលនេះ​ជា​ឱកាស​ចំណេញ

0

ដោយ​វុត្ថា

ភ្នំពេញៈ ស្ថិតនៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល បាន​ជំរុញ​ឱ្យ​វិស័យ​ជាច្រើន បាន​ធ្លាក់ចុះ​ទាំង​ការវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​ជាច្រើន ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅពេល​គឺជា​ឱកាស​សម្រាប់​ទទួលបាន​ផលចំណេញ។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century 21 Dream Property នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​កម្មវិធី ZOOM ស្តីពី “ការផ្ដល់​ប្រឹក្សា​អាជីវកម្ម​អចលនវត្ថុ” ដែល​រៀបចំ​ដោយ​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា​បានឱ្យដឹងថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គ្រប់​ប្រភេទ  គឺមាន​ឱកាស​ចំណេញ ទាំង​គម្រោង​ខុន​ដូ ដីធ្លី និង​លំនៅឋាន​ជាដើម ខណៈ​បច្ចុប្បន្ននេះ វិស័យ​អចលនទ្រព្យ​មួយចំនួន មានការ​បញ្ចុះតម្លៃ  ឬ​តម្លៃ​ក្រោម​ទីផ្សារ ដែលជា​ឱ​កា​សម្រាប់​អ្នកទិញ។

លោក​បន្តថា“បើ​ទីផ្សារ​កាន់តែ​ឡើង វា​ជា​ឱកាស​សម្រាប់​អ្នកលក់​ក្នុង​ការទារ​ស្រេច​តែ​ចិត្ត  ព្រោះថា​បើក​គាត់​មិនទាន់​លក់ គាត់​មានឱកាស​ឡើង​ថែមទៀត។ នៅពេលដែល​យើង ចរចារ​ត្រូវ​ហើយ​គាត់​លែង​លក់ ប៉ុន្តែ​នៅពេលដែល​ទីផ្សារ​ថយ​ថយ វា​ជា​ឱកាស​សម្រាប់​អ្នកទិញ” ។

លោក​គា​ម សៀក​ឡុង​បាន​បន្ថែមថា “ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកទិញ​ត្រូវ​គិត និង​ប្រៀបធៀប​ទៅលើ​គម្រោង​មួយណា វា​ជា​ឱកាស​ចំណេញ​ជាង។ អ៊ីចឹង ម្ចាស់​គម្រោង​ត្រូវការ​សាច់ប្រាក់​ប្រើ គឺ​ពួកគាត់​ដាក់ចេញ​យុត្តិសាស្ត្រ ក្នុងការ​បញ្ចុះតម្លៃ ហើយ​បើ​ពិនិត្យមើល យើង​មានលទ្ធភាព យើង​ទិញ នោះ​ទទួលបាន​ផលចំណេញ​ច្រើន​ហើយ។

លោក​បញ្ជាក់ទៀតថា “ទីផ្សារ​អចលនទ្រព្យ​វា​មាន​ឡើង មាន​ចុះ និង​នៅ​ទ្រឹង (វិល​ចុះ​វិល​ឡើង) យើង​មិនមាន​អ្វីដែល​គួរឱ្យ​បារម្ភ​នោះទេ ប៉ុន្តែ​អ្វីដែល​យើង​បារម្ភ គឺ យើង​ដោះដូរ​ក្នុង​រយៈពេល​ខ្លី​បង្កឡើង​ដោយ​គ្មាន​ចរន្ត​សាច់ប្រាក់”  ។

លោក​បន្ថែមថា “បើ​យើង​មាន​ចរន្ត​សាច់ប្រាក់ ហើយ​វិនិយោគ​ក្នុង​រយៈពេល​វែង សូម​វិស័យ​អចលនទ្រព្យ បើទោះបី​នៅ​ទ្រឹង ក៏​មិន​នៅ​ទ្រឹង​រហូត។ បើ​ចុះ​ក៏​មិន​ចុះ​រហូត ហើយ​ការឡើង ក៏​ឡើង​មិនយូ​ដែរ។ ប៉ុន្តែ​បើ​យើង​ទុក​ក្នុង​រយៈពេល​យូ ហើយ​ទីផ្សារ​វា​ឡើងវិញ យើង​លក់​ចេញ​វិញ​នោះ យើង​ចំណេញ​ហើយ” ។

លោក​ឧកញ៉ា​តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group ធា្ល​ប់​បានឱ្យដឹង​ដែរ​ថា កា​រិ​វ​និ​យោគ​ទៅលើ​វិស័យ​ទ្រព្យ​គ្រប់​ប្រភេទ នៅតែមាន​ឱកាស​ចំណេញ បើ​ទោះ​ស្ថិតនៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កវី​ដ១៩ ប៉ុន្តែ​កុំ​រំពឹង​ខ្ពស់​ពេក។

លោក​បន្តថា តាមពិត​បើសិនជា​អ្នកមាន​ធនធាន ចង់​អចលនទ្រព្យ​សម្រាប់​ទុក​វិនិយោគ​ទៅ​អនាគត​នៅតែ​បាន ប៉ុន្តែ​សុំ​កុំ​រំពឹង​ខ្ពស់​ពេក អាច​រំពឹង​ត្រឹម​ចំនុច​មួយ​បាន​ហើយ ព្រោះ​កាលណា​រំពឹង​ខ្ពស់​ពេក វា​អាច​ជួបប្រទះ​បញ្ហា។

លោក​បន្ថែមថា “នៅ​ឆ្នាំ២០២០នេះ អចលនទ្រព្យ​ក៏មាន​បញ្ហាខ្លះៗដែរ មិនមែន​គ្មាន​សោះ​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here