ដោយ ហ្សូលី
ភ្នំពេញៈ ចិនបានបង្ហើបផែនការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅរយៈពេល ៥ឆ្នាំ និង១៥ឆ្នាំទៅមុខទៀតរបស់ខ្លួន ទៅលើវិស័យសក្តានុពលមួយចំនួន ដែលមានភាពលេចធ្លោខ្លាំងជាងគេ ដូចជាការអភិវឌ្ឍឧស្សាហកម្មជាដើម។
គណបក្សកុម្មុយនិស្តចិនត្រូវបានគេរំពឹងថា នឹងចេញផ្សាយប្លង់គោលពីរនៅចុងបញ្ចប់នៃការប្រជុំរយៈពេល៤ ថ្ងៃនៅទីក្រុងប៉េកាំងៈ ផែនការ៥ ឆ្នាំធម្មតារបស់ពួកគេ និងឯកសារយុទ្ធសាស្ត្រវែងរហូតដល់ឆ្នាំ២០៣៥។ ចិនកំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក ហើយមន្ត្រីសេដ្ឋកិច្ចនៅទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងរៀបចំផែនការមួយ ដែលទាញយកធនធានក្នុងស្រុក និងការប្រើប្រាស់ដើម្បីធានាកំណើនសេដ្ឋកិច្ច។
ផែនការនេះ នឹងផ្តោតលើការច្នៃប្រឌិត បច្ចេកវិទ្យា ការប្រើប្រាស់ ការគ្រប់គ្រង ការបំពុលបរិស្ថាន និងការសន្យាជាច្រើនទៀត ដើម្បីបន្តបើកសេដ្ឋកិច្ចឆ្ពោះទៅការប្រកួតប្រជែងបរទេស។
ផែនការរយៈពេល៥ឆ្នាំចុងក្រោយដែលបានស្វែងរក កំណើនសេដ្ឋកិច្ចពីមធ្យមទៅខ្ពស់ ដើម្បីកសាងសង្គមរុងរឿងមធ្យមនេះត្រូវបានគេរំពឹងថា ផ្តោតលើគុណភាពជាជាងល្បឿននៃកំណើន គោលដៅផលិតផលក្នុងស្រុកសរុប។ វិនិយោគិននិងអាជីវកម្មកំពុងឃ្លាំមើលសញ្ញាទាក់ទងនឹងគោលនយោបាយ ដែលអាចកំណត់ពីតម្រូវការពិភពលោក។
លោក Wang Huiyao ទីប្រឹក្សាខុទ្ទកាល័យនិងជាស្ថាបនិក នៃមជ្ឈមណ្ឌលចិននិងសកលភាវូបនីយកម្មចិនមានប្រសាសន៍ថា ចិនដឹងថាវាងាយរងគ្រោះដូច្នេះអ្នកដឹកនាំត្រូវតែត្រៀមសំរាប់អ្វីៗដូចជាការផ្លាស់ប្តូរបច្ចេកវិទ្យា។
លោកIris Pang ប្រធានសេដ្ឋវិទូចិននៅធនាគារ ING Bank NV បានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវបានរៀបចំឡើង សម្រាប់វិធីដោះស្រាយនយោបាយការបរទេសដ៏ខ្លាំងក្លា ចំពោះប្រទេសចិននិងក្រុមហ៊ុនចិន។ មូលនិធិនឹងហូរចូលទៅក្នុងក្រុមហ៊ុនដែលអាចបង្ហាញពីសមត្ថភាពរបស់ពួកគេ ដើម្បីជំរុញបច្ចេកវិទ្យាកំពូលៗ។
ប្រទេសចិន ក៏អាចផ្តល់នូវគោលការណ៍ជាក់ស្តែងបន្ថែមទៀត ដើម្បីធ្វើឱ្យបានល្អតាមការសន្យារបស់រដ្ឋាភិបាល ក្នុងការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ នៅពាក់កណ្តាលសតវត្សរ៍ទី២១ ជាមួយនឹងឆ្នាំ២០៣៥ ដែលជាសញ្ញាពាក់កណ្តាលផ្លូវ។ គំនិតផ្តួចផ្តើមនៃផែនការរយៈពេល៥ឆ្នាំចុងក្រោយ គឺការកែទម្រង់ផ្នែកផ្គត់ផ្គង់ដែលធ្វើឱ្យមានសមត្ថភាពនៅក្នុងឧស្សាហកម្មដូចជា ដែកថែប និងធ្យូងថ្ម។
ផែនការនេះក៏បានកំណត់គោលដៅ ដើម្បីធ្វើឱ្យរបកគំឃើញនៃបច្ចេកវិទ្យាសំខាន់ៗ និងជួយប្រទេសចិនឱ្យក្លាយជាប្រទេស ដែលមានទេពកោសល្យសម្រាប់ការច្នៃប្រឌិត គំនិតផ្តួចផ្តើម ភូមិសាស្ត្រនយោបាយ។
លោកHelen Qiao ប្រធានសេដ្ឋវិទូចិននៅធនាគារ Bank of America បាននិយាយថា ទិសដៅនៃការផ្លាស់ប្តូររចនាសម្ព័ន្ធផែនការរយៈពេល៥ឆ្នាំ និង១៥ឆ្នាំ កំណត់ថានឹងមានសារៈសំខាន់បំផុត ទោះបីសំណើជាក់លាក់ នៃគោលដៅជាវិធានការសារពើពន្ធ ពន្ធមរតក ពន្ធអចលនទ្រព្យ និងផ្សេងៗទៀតមិនអាចត្រូវបានអនុវត្តក្នុងពេលនោះ៕ Bloomberg៕






