ដោយប៊ី
ភ្នំពេញៈ លោកJoe Biden ដែលកំពុងមានសម្លេងនាំមុខ ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកបានថ្លែងបន្តថា យើងមានអារម្មណ៍ល្អអំពីកន្លែង ដែលយើងស្ថិតនៅ ហើយយើងជឿជាក់ថា យើងស្ថិតនៅលើផ្លូវទៅរកឈ្នះការបោះឆ្នោតនេះ។

លោកបានបន្តថា“វាមិនមែនជាកន្លែងរបស់ខ្ញុំ ឬកន្លែងរបស់លោកDonald Trumpនោះទេ ដើម្បីប្រកាសអ្នកឈ្នះការបោះឆ្នោតនេះទេ វាជាកន្លែងសម្រាប់អ្នកបោះឆ្នោត”។
លោកJoeបានឱ្យដឹងទៀតថា “លទ្ធផលបណ្តោះអាសន្ន បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២៣8 ទល់នឹង២១៣។
ទោះបីជាយ៉ាងណាក៏ដោយ លោក Donald Trump បានលើកឡើងថា ទូរលេខនៃអ្នកបោះឆ្នោតតំណាងគឺជាការបន្លំ។ លោក Trump ហាក់ដូចជាមិនទទួលស្គាល់ទូរលេខនេះ។
ប្រសិនបើបេក្ខជនណាមួយ ទទួលបានអ្នកបោះឆ្នោតតំណាង២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ៕






