ទំហំពាណិជ្ជកម្មរវាងមហាយក្សចិន និងអាស៊ាន កើនដល់ ៤៨១ពាន់លានដុល្លារ

0

ដោយ ហ្សូលី

ភ្នំពេញ៖ មហាយក្សចិនបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN ដែលនេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការស្អិតរមួត ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ចរបស់ភាគីប្រទេសទាំងអស់។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន លោក Deng Xijun បាននិយាយថា ពាណិជ្ជកម្មរវាងអាស៊ាន និងចិន ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំនេះបានឈានដល់តម្លៃប្រមាណ ៤៨១,៨ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹង ១ ភាគ ៧ នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

នៅក្នុងវេទិកាហ្សាការតាលើកទី ៣ ក្រោមប្រធានបទ «ពង្រឹងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ចំពេលដែលមានជំងឺកូវីដ-១៩» ដែលរៀបចំឡើងដោយសហគមន៍គោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី (FPCI) កាលពីថ្ងៃដើមសប្តាហ៍នៃខែវិច្ឆិកា ក្នុងឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ អ្នកការទូតរូបនេះបានលើកឡើងថា វាបានកើនឡើង ៥,៦ភាគរយនៅក្នុងត្រីមាសទី ២ និង ៧,៧ភាគរយនៅក្នុងត្រីមាសទី ៣ ដែលមានភាពលឿនជាងពាណិជ្ជកម្មរវាងចិន និងដៃគូពាណិជ្ជកម្មដទៃទៀត»។

អាស៊ាន ASEAN បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅឆមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួន ១៤,៧ភាគរយនៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។

យោងតាមលោក Deng Xijun បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបានធ្វើការវិនិយោគដោយផ្ទាល់នៅក្នុងបណ្តាប្រទេសនៅអាស៊ានចំនួន ១០,៧ ពាន់លានដុល្លារអាម៉េរិក ដែលមានការកើនឡើង ៧៦,៦ភាគរយ។ នៅក្នុងឆ្នាំ ២០២១ គឺជាខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនារវាងអាស៊ាន – ចិន៕ VNA

LEAVE A REPLY

Please enter your comment!
Please enter your name here