ខេត្តកែបត្រៀមខ្លួនបង្កើនមហិច្ឆិតាទាក់ទាញលំហូរវិនិយោគលើវិស័យទេសចរណ៍

0

ដោយ ហ្សូលី

កែប៖ ខេត្តកែបមានលក្ខណៈពិសេសបំផុត ដោយវាជាខេត្តទី១នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុងតែមួយគត់។ តាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ខេត្តកែបនេះត្រូវបានទទួលស្គាល់ពីគណៈកម្មការវាយតម្លៃទីក្រុងស្អាតរបស់អាស៊ាន ដែលបានផ្តល់ពានរង្វាន់ជាខេត្តមាន “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍កបានរៀបផែនការមេ ដើម្បីប្រែក្លាយខេត្តនេះជា“តំបន់វិស្សមកាលកម្រិតខ្ពស់”មួយនៅកម្ពុជា តាមរយៈការមិនឲ្យ មានរោងចក្រ សហគ្រាស និងកាស៊ីណូ ដើម្បីប្រែក្លាយខេត្តដែលមានតែស្រុកមួយ និងក្រុងចំនួន១នេះជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានជំរុញនិងលើកទឹកចិត្តដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកែបកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។

លោកបានបន្តថា ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អ្នកវិនិយោគគិន រួមជាមួយនូវភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយមកសម្រាកកំសាន្តនៅខេត្តកែបទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត។

ខេត្តកែបមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងធនធានធម្មជាតិលើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឩទ្យាជាតិកែប កោះ ឆ្នេរសមុទ្រស្អាតៗជាច្រើនកន្លែង ។
ថ្នាក់ដឹកនាំខេត្តកែប បានកំណត់ចក្ខុវស័យរួចហើយថា ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

លោក សោម ពិសិដ្ឋបានឲ្យដឹងផងដែរថា ដើម្បីសម្រេចចក្ខុវិស័យនេះរដ្ឋបាលខេត្តបាន រៀបចំហេដ្ឋារចនាសម្ពន្ធ ដូចជាពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ អោយបានធំទូលា យ រៀបចំអោយមានចំណតរថយន្តត្រឹមត្រូវ រក្សាសុវត្ថិភាព សណ្តប់ធ្នាប់សាធារណៈ បានយ៉ាងល្អ មានប្រព័ន្ធភ្លើងអគ្គីសនី២៤/២៤ម៉ោង

LEAVE A REPLY

Please enter your comment!
Please enter your name here