ដោយ ហ្សូលី
ភ្នំពេញ៖ ប្រទេសចិននិងសមាគមអាស៊ានគួរតែពង្រឹងទំនុកចិត្តនិងសាមគ្គីភាពក្នុងការខិតខំរួមគ្នា ដើម្បីបញ្ចូលថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងស្ថិរភាពពាណិជ្ជកម្ម និងវិបុលភាពក្នុងតំបន់។ នេះបើតាមប្រសាសន៍របស់សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី។
លោក វ៉ាង យី បាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ នៅពេលដែលលោកបានជួបជាមួយបេសកជនការទូតនៃប្រទេសអាស៊ាននៅទីក្រុងប៉េកាំង។
អ្នកការទូតចិនរូបនេះបានជំរុញឱ្យភាគីទាំងអស់ប្រកាន់ជំហររឹងមាំនូវពហុភាគីនិយម និងពាណិជ្ជកម្មសេរីដែលចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់តាមការគ្រោងទុក និងរួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង។
ការពន្លឿនការរៀបចំនូវលំនាំអភិវឌ្ឍន៍ថ្មីគឺជានិន្នាការដែលជៀសមិនរួចនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។
ការធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍នាំចូលអន្ដរជាតិចិនលើកទី ៣ នៅឆ្នាំនេះ នឹងបង្ហាញនូវបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ប្រទេសចិនក្នុងការចែករំលែកឱកាសទីផ្សាររបស់ខ្លួនជាមួយពិភពលោក និងការប្តេជ្ញាចិត្តក្នុងការបើកទូលាយ។
ទីផ្សារក្នុងស្រុករបស់ប្រទេសចិននឹងបន្តពង្រីកហើយ ផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសជាច្រើន រួមទាំងប្រទេសអាស៊ានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ វាក៏ជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
ប្រទេសអាស៊ានទាំង ១០ បានធ្វើអត្ថាធិប្បាយជាវិជ្ជមានលើការអភិវឌ្ឍនៃទំនាក់ទំនងអាស៊ាន-ចិនក្នុងវិស័យផ្សេងៗ បានសម្តែងនូវក្តីសង្ឃឹមក្នុងការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយចិនឱ្យកាន់តែប្រសើរ ការពិគ្រោះយោបល់ជាមុនលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង និងរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់៕ CGTN






