រដ្ឋាភិបាលសម្រចផ្អាករាល់វេទិកាផ្សព្វផ្សាយ និងកិច្ចប្រជុំនានាដែលមានមនុស្សចូលរួមច្រើននៅរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសស្ដីពីការផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំវេទិកាផ្សព្វផ្សាយ និងកិច្ចជំនួបប្រជុំនានាដែលមានមនុស្សចូលរួមច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាលជាបណ្តោះអាសន្នក្នុងរយៈពេល២សប្ដាហ៍ រាប់ចាប់គិតពីថ្ងៃជូនដំណឹងនេះតទៅ។

តាមរយៈសេចក្ដីជូនដំណឹងជាផ្លូវការដែលចេញដោយក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ក្នុងគោលបំណងអនុវត្តនូវវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 បានសម្រេចផ្អាករាល់ការជួបជុំនានាដែលមានមនុស្សចូលរួមច្រើន ដូចជាវេទិកាផ្សព្វផ្សាយ កិច្ចពិគ្រោះយោបល់ នានាក្នុងរយៈពេល២សប្ដាហ៍ ដែលរៀបចំដោយរាជធានីភ្នំពេញ និងឃុំ ស្រុក នៅទូទាំងខេត្តកណ្តាល។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងស្មារតី ដើម្បីបន្តការអនុវត្តវិធានការទប់ស្កាត់ឱ្យបានទាន់ពេលនូវការរីករាលដាល់នៃជំ covid-19 សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សូមស្នើអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ធ្វើការផ្អាកបណ្តោះអាសន្នរយៈពេល២សប្ដាហ៍នៃការរៀបចំវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សចូលរួមច្រើន ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ក្នុងមូលដ្ឋានរាជធានី ខេត្តទាំងពីរ។

ទន្ទឹមនេះ ត្រូវបន្តអនុវត្តវិធានការ និងទប់ស្កាត់ការរីករាលដាល់ជំងឺ Covid-19 ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំនៅតាមទីកន្លែងបំពេញការងារជាបន្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here