សម្ដេចតេជោ ហ៊ុន សែន បញ្ជារឱ្យចែកម៉ាស់ចំនួន២លាន ដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាស់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

តបទៅនឹងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខ និងសុវត្ថិភាពបងប្អូនប្រជាជននៅទូទាំងប្រទេសកម្ពុជា ដែលបានបញ្ជាឱ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បញ្ចេញម៉ាស់បម្រុងដែលមាននៅក្នុងឃ្លាំងចំនួន២លានម៉ាស់សម្រាប់ចែកចាយដល់បងប្អូនដែលសរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារខ្លួនឱ្យស្ថិតនៅឆ្ងាយពីការចម្លងនៃជំងឺ Covid-19។

នៅល្ងាចថ្ងៃដដែលនេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសជាផ្លូវការផងដែរ ពីការទទួលអនុវត្តតាមបទបញ្ជាក្នុងការចែកម៉ាស់ចំនួន២លានម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here