ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្នុងនាមជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ត្រូវមានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ ដែលកំពុងយាយីនៅក្នុងប្រទេស។
ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្នុងនាមជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ត្រូវមានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ ដែលកំពុងយាយីនៅក្នុងប្រទេស។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ propertyrea.asia កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ម្សិលមិញនេះថា អ្នករកស៊ីក្នុងវិស័យអចលទ្រព្យមួយចំនួនហាក់លមានអារម្មណ៍ភ័យព្រួយចំពោះអាជីវកម្ម ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ ។
លោកស្រីថ្លែងថា “យើងកុំមានអារម្មណ៍ស្លេស្លារ នៅក្នុងអំឡុងពេលនេះ យើងត្រូវតែមានជំនឿរចំពោះរាជរដ្ឋាភិបាលរបស់យើដែលគាត់កំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លា ហើយត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាតាមការណែនាំរបស់គាត់” ។
លោកស្រីបន្ថែមថា “ មិនយូរមិនឆាប់ នៅពេលដែលយើងចូលរួមជាមួយការប្រយុទ្ធប្រឆាំងទទួលបានជោគជ័យទៅនឹងវិបត្តិមួយនេះនឹងធ្វើឱ្យអាជីវកម្ម និងការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យរបស់យើងមានស្ថានភាពល្អប្រសើរឡើងវិញ” ។
លោកស្រីបញ្ជាក់ថា “រាជរដ្ឋាភិបាល មិនចង់ឱ្យមានការចម្លងនូវជំងឺកូវីដ ១៩ នេះនៅក្នុងប្រទេសនោះទេ ព្រោះថាអ្វីដែលយើងមើលមិនឃើញ ហើយអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើគឺដើម្បីជាតិឱ្យមានសេដ្ឋកិច្ចរីកចំរើន និងប្រជាជនមានភាពធូរធាតាមរយៈបង្កើតមុខរបរ និងអាជីវកម្មផ្សេង” ។
ចំណែក លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងពេលនេះ ទាំងអ្នករកស៊ី និងប្រជាពលរដ្ឋ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវជំងឺកូវីដ ១៩នេះ ដើម្បី ជៀសវាងប៉ះពាល់កាន់តែធំដល់សង្គមកម្ពុជាទាំងមូល។

លោក ឃាង ពុទ្ធី បានថ្លែងថា “ក្នុងដំណាក់កាលនេះ ប្រសិនបើយើងមិនអនុវត្ត ហើយបញ្ហាកាន់តែកើតឡើងធំ វាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលអាក្រក់ដល់ក្រុមគ្រួសារ អ្នកជិតខាង ជាពិសេសសង្គមជាតិទាំងមូលតែម្ដង” ៕