ក្រុមហ៊ុន​អចលនទ្រព្យ Alta Capital នឹង​ផ្តល់​មូលនិធិ​ប្រមាណ៥០ លាន​ដុល្លារ ដើម្បី​ស្តារ​វិស័យ​បដិសណ្ឋារកិច្ច​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

0

ដោយ  វុត្ថា

អាស៊ី៖ ក្រុមហ៊ុន​អចលនទ្រព្យ Alta Capital បាន​ដាក់ឱ្យ​ដំណើរការ​នូវ​គម្រោង​មូលនិធិ​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ដើម្បី​ស្តារ​វិស័យ​បដិសណ្ឋារកិច្ច​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើងវិញ ដោយ​រំពឹងថា នឹង​ទទួលបាន​អត្រា​ប្រាក់​ត្រឡប់មកវិញ​ចន្លោះ​ពី ១៥ ទៅ ២០ ភាគរយក្នុង​រយៈពេល៦ឆ្នាំ។

ទស្សនា​វ​ដ្តី realassets  បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា មូលនិធិ​នេះ​ត្រូវបាន​កំណត់​ក្នុងការ​ផ្តល់​លើ​ឱកាស​វិនិយោគ​ចំពោះ​អ្នករកស៊ី​លំដាប់​ពិភពលោក និង​បុគ្គល​ឯកជន ក្រោម​កម្មវិធី “បដិសណ្ឋារកិច្ច​ប្រកបដោយ​ចីរភាព និង​សុខភាព” នៅក្នុង​ទីក្រុង និង​រមណីយដ្ឋានសំខាន់ៗនៅ​ជុំវិញ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួមមាន​ប្រទេស​ថៃ វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា ម៉ាឡេស៊ី កូរ៉េ និង​ជប៉ុន។

នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ក្រុមហ៊ុន Alta លោក Rakesh Patel បានឱ្យដឹងថា គម្រោង​វិនិយោគ​នេះ ត្រូវការ​ទាមទារ​ចំពោះ​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​អ្នក​វិនិយោគិន។

លោក Patel ថ្លែងថា“ អតិថិជន​កំពុងតែ​ស្វែងរក​ការធ្វើដំណើរ​ដែលមាន​អត្ថន័យ​បំផុត ដែល​រួមបញ្ចូល​ទាំង​ការអនុវត្ត​សុខភាព និង​បែប​ប្រពៃណី​ក៏ដូចជា​បទពិសោធន៍​ក្នុងស្រុក​ពិតប្រាកដ” ។ លោក​បន្តថា “ពួកគេ​មានការ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង​ចំពោះ​វិធីសាស្ត្រ​ការការពារ​បរិស្ថាន បុគ្គលិក និង​សហគមន៍​ដែល​កំពុង​ប្រតិបត្តិការ ។

លោក​បញ្ជាក់ទៀតថា សុខភាព និង​ចីរភាព​គឺជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​របស់​ក្រុមហ៊ុន Alta  ហើយ​អាច​ផ្តល់ប្រាក់​ចំណេញ​ដ៏​គួរឱ្យ​ទាក់ទាញ​សម្រាប់​វិនិយោគិន​ដែល​បានធ្វើឱ្យ​ភ្ញៀវ​មានការ​ចងចាំ និង​បន្ថែម​តម្លៃ​ដល់​សហគមន៍​មូលដ្ឋាន និង​បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here