ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ សាលពិព៌ណលំដាប់អន្តរជាតិ ស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារ បានចាប់ផ្តើមទទួលកម្មវិធីមង្គលអាពាហ៍ពិពាហ៍ កម្មវិធីពិព៌ណជាតិ អន្តរជាតិ និងកម្មវិធីជប់លៀងហើយ។
ប៉ុន្តែគួរឲ្យសោកស្តាយ ទើបបានបើកដំណើរការមួយរយៈ រដ្ឋាភិបាលាបចេញប្រកាសឲ្យផ្អាកការជួបជុំរយៈពេលពីរសប្តាហ៍ ដោយសារព្រឹត្តិការណ៍៣វិច្ឆិកាកន្លងមកនេះ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ វិច្ឆិកានេះថា បច្ចុប្បន្ននេះសាលពិព៌ណ បានបើកដំណើរការទទួលកម្មវិធីពិសេសនានាហើយ ប៉ុន្តែបច្ចុប្បន្ននេះស្ថានភាពកូវីដ១៩មកដល់ បានធ្វើឲ្យសកម្មភាពជួបជុំនានាត្រូវបានផ្អាកជាបណ្តោះអាសន្ន។ លោកបន្តថា សាលពិព៌ណនេះបានបញ្ចប់កាលពីចុងឆ្នាំមុន ដែលវាបានត្រៀមសំរាប់ការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ ប៉ុន្តែកិច្ចប្រជុំនេះបានផ្អាកនៅកម្ពុជា ដោយសារការរាត ត្បាតនៃមេរោគCovid-19។
លោកបន្តថា “សាលពិព៌ណលំដាប់អន្តរជាតិថ្មីនេះ មានចំណតយាយន្តធំទូលាយ និងអាចដាក់តុប្រមាណ៥០០ ដែលអាចស្មើនឹងមនុស្ស៥០០០នាក់បាន”។ លោកបន្តថា “សាលពិព៌ណនេះមានស្តង់ដាលំដាប់អន្តរជាតិ ដែលផ្តល់ផាសុខភាពសំរាប់អ្នកចូលរួមកម្មវិធីនានា”។
សាលពិព៌ណនេះស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលទស្សនទានអភិវឌ្ឍន៍ទីក្រុងនេះ ត្រូវបានក្រុមហ៊ុនOCIC រៀបចំជាទីក្រុងបែបSmart Cityក្រោមទុនវិនិយោគប្រមាណ៣៦០០លានដុល្លារអាមេរិក៕






