តើ​តំបន់​ចោមចៅ​លែងមាន​ដី​ទំនេរ​សំរាប់​អភិវឌ្ឍ​គម្រោងធំៗទៀតហើយ​ឬ?

0

ដោយ​វុត្ថា

ភ្នំពេញៈ តំបន់​ចោមចៅ​នាពេល​ប​ច្ចុ​ប​ប្បន្ន​នេះ ពុំមាន​ដី​អភិវឌ្ឍន៍​គម្រោងធំៗទៀត​នោះទេ ដោយសារ​កង្វះខាត​ដី​អភិវឌ្ឍន៍ ខណៈ​បច្ចុប្បន្ននេះ មាន​គ្រោង​ជាច្រើន​ដូចជា​គម្រោង​លំនៅឋាន តំបន់ឧស្សាហកម្ម និង​រោងចក្រ​បាន​ប្រមូល​ប្តុំ​នៅ​ទីនោះ​យ៉ាងច្រើន។

លោក​វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី៣ ប្រាប់ឱ្យដឹង​កាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្ននេះ​នៅ​តំបន់​ចោមចៅ មានការ​អភិវឌ្ឍន៍ និង​មាន​គម្រោង​ជា​ច្រើ​នៅក្នុង​តំបន់​នេះ មានដូចជា​រោងចក្រ សហគ្រាស និង​បណ្តុំ​គម្រោង​លំនៅឋាន ដែល​ផ្តល់ឱកាស​ការងារ និង​សេដ្ឋកិច្ច​យ៉ាងច្រើន​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​នេះ។

លោក​បន្តថា “តំបន់​នេះ​នាពេល​បច្ចុប្បន្ន កំពុងតែ​មានការ​កង្វះ​ខាត​ដី​អភិវឌ្ឍន៍​សម្រាប់​គម្រោងធំៗ ហើយ​តម្លៃ​ដី​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ ដោយ​មួយ​ឡូ​តិ៍​ដែល​គេ​ពុះ​ហើយ (៤x២០ ) យ៉ាងហោចណាស់​មានតម្លៃ​ទាប​បំផុត គឺ​ជាង១ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។លោក​បន្តថា “បើទោះបី​មាន​លុយ ក៏​ប្រហែលជា​មិនអាច​រកទ​ញ​ដី​ក្នុង​ទំហំធំៗ បានដែរ​នៅក្នុង​តំបន់​នេះ ព្រោះ​បច្ចុប្បន្ននេះ មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​គម្រោង និង​បណ្តុំ​រោងចក្រ​សហគ្រាសធំៗផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន Century 21 Advance លោក​ឡុង គឹមសួគ៌ ឱ្យដឹង​ដែរ​ថា តំបន់​ចោមចៅ​នាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុងមាន​ការរីកចំរើន ហើយ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់ នឹង​កាន់តែ​មានតម្លៃ​ខ្ពស់​ប​បន្ថែមទៀត ជាពិសេស​ដីធ្លី ព្រោះ​តំបន់​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន ។

លោក​ថ្លែងថា “តំបន់​ចោមចៅ​នាពេល​បច្ចុប្បន្ននេះ គេ​កំពុង​សាងសង់​ស្ពាន  ហើយ​តំបន់​នេះ បាននិងកំពុង​មានកា​រ​រីកចំរើន ដូច​ទៅនឹង​បណ្តា​ខ័​ណ្ឌ ម​យ​ចំនួន នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែរ ហើយ​ជាពិសេស​តំបន់​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ” ។

លោក​ឡុង គឹម​សួរ បាន​បន្ថែមថា នៅក្នុង​រយៈពេល​ប្រហែល២ឆ្នាំ​ទៀត នឹងមាន​ការអភិវឌ្ឍ​ន៍​កាន់តែខ្លាំង ហើយ​តំបន់​អចលនទ្រព្យ​វិញ ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។ លោក​បញ្ជាក់ទៀតថា ចំពោះ​តម្លៃ​លំនៅឋាន​សមរម្យ (មួយ​ជាន់) បច្ចុប្បន្ន​នៅក្នុង​តំបន់​នេះ ប្រហែល៥ម៉ឺន​ដុល្លារ​អាមេរិក​ឡើងលើ (ចន្លោះ​ពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយ​តម្លៃ​លំនៅឋាន​អាជីវកម្ម​មានតម្លៃ​ប្រមាណ ១០ម៉ឺន ទៅ ១២ម៉ឺន​ដុល្លារ​អាមេរិក។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា តំបន់​ភាគ​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ កំពុង​តែមាន​ការរីក​ចំរើន​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដូចជា​លំនៅឋាន រោងចក្រ សហគ្រាស ដែល​ធ្វើឱ្យ​តំបន់​នេះ មាន​បញ្ហា​ជន់​លិច​ទឹក​នា​រដូវវស្សា​ម្តង ប៉ុន្តែ​យ៉ាងណាក៏ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិនដែល​ប្រ​ងើយ​កន្តើយ​លើ​បញ្ហា​នេះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here