ដោយ វុត្ថា
ហាណូយៈ ប្រទេសវៀតណាមបាន នុងកំពុងកំណត់គោលដៅសាងសង់អគារលំនៅឋាន ដែលខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន និងជាអគារមួយក្នុងចំណោមអគារនៅលើពិភពលោក ដែលមានសួរច្បារបញ្ឈរខ្ពស់បំផុត។
តាមការចុះផ្សាយរបស់ គេហទំ www.msn.com បានឱ្យដឹងថា គម្រោងនេះមានកំពស់១៥០ ម៉ែត្រ ត្រូវបានគេប្រសិទ្ធិនាមថា Solforest Ecopark ដែលនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២២ ដែលមានអាផាតម៉ិនចំនួន១១៩៤ សម្រាប់រស់នៅជាមួយសួនចំនួន ៤០០ ។
គេហទំព័ត៌នេះបន្តថា អគារនេះ នឹងត្រូវសាងសង់នៅភាគខាងជើង ជាយក្រុងហានណូយ ប្រកបដោយទេសភាពនៅជាប់មាត់ទន្លេ Red River និងកោះ Ecopark ដែលជាតំបន់ទីប្រជុំជន ដែលមានសេដ្ឋកិចច្ចរីកចំរើនយ៉ាងខ្លាំង។
គម្រោង Solforest Ecopark ត្រូវបានបង្កើតឡើងមានគោលបំណង ដើម្បីបង្កើតស្តង់ដារថ្មីនៅក្នុងស្ថាបត្យកម្មអេកូ។ ការអភិវឌ្ឍគម្រោង Ecopark នឹងមានកន្លែងកម្សាន្ត ផ្លូវថ្មើរជើង ជាមួយឧទ្យានបឹង និងស្លឹកឈើខៀវស្រងាត់ និងអាងហែលទឹកប្រៃជាមួយទឹកជ្រោះ។ក្រៅពីនេះ ក៏មានកន្លែងហាត់ប្រាណ ស្ប៉ា កន្លែងសម្រាក និងមជ្ឈមណ្ឌលទិញឥវ៉ាន់ដ៏ធំ។
ទេសភាពធម្មជាតិនៃទីប្រជុំជន គម្រោង Ecopark នឹងត្រូវដាំដើមឈើជាងមួយលានដើមដែលនឹងផ្តល់នូវគុណភាពខ្យល់ ខណៈការអភិវឌ្ឍគម្រោងដ៏បប្រណីតជាគំនិតរបស់ក្រុមហ៊ុនរចនាឈានមុខគេ Dewan Architects + Engineers ដែលធ្លាប់រចនាប្លង់សណ្ឋាគារផ្កាយ ៥ Yas Yas Vetoy នៅទីក្រុង Abu Abu Dhabi នៅមជ្ឈឹមបូព៌ា។
ក្រុមអ្នកអភិវឌ្ឍន៍បាន និងកំពុងរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីអ្នកទិញមកពីជុំវិញតំបន់ ជាពិសេសមកពីប្រទេសសិង្ហបុរី ដែលអ្នកវិនិយោគចង់ធ្វើពិពិធកម្មវិនិយោគអចលនទ្រព្យរបស់នៅក្នុងប្រទេសវៀតណាម និងនៅក្នុងតំបន់៕