អ្នកជំនាញការចិនៈការវិនិយោគលើផ្លូវល្បឿនលឿនផ្តល់ប្រយោជន៍ដល់សង្គម មួយគុណនឹងបី

0

ដោយៈ វុត្ថា

ភ្នំពេញៈយោងតាមស្ថិតិសិក្សាដោយប្រទេសចិនបានបង្ហាញថា តម្លៃនៃការវិនិ​យោ​គ លើការសាងសង់ផ្លូវល្បឿនលឿនត្រឹម១ដុល្លារ អាចផ្តល់ផលប្រយោជន៍ដល់សង្គមវិញក្នុងតម្លៃប្រមាណ៣ដុល្លារ ខណៈពេលដែលបច្ចុប្បន្ន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចប្រមាណ២៦ភាគរយ។

យោងតាមការផ្សព្វផ្សាយរបស់គណនី ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេ​ញ-ព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជា់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម នាពេលបច្ចុប្បន្ន ដែលមានប្រវែង១៩០គីឡូម៉ែត្រ នឹងត្រូវកំណត់ល្បឿនបើកបររហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងភ្ជាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុត្រឹមតែរយៈពេល២ម៉ោងតែប៉ុណ្ណោះ ដែលនឹងជួយជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ- ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជា មានតម្លៃជាង១៩០០លានដុល្លារ មិនបានពន្យារពេលដោយសារតែបញ្ហានៃវិបត្តិ Covid-19 នោះទេ។ មកដល់ពេលនេះសម្រេចបានជាង២៦ ភាគរយ ហើយគ្រោងនឹងបញ្ចប់ នៅត្រឹមរយៈពេល២ឆ្នាំខាងមុខ ដោយផ្តើមចេញពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ៨,៣០ គីឡូម៉ែត្រ ខេត្តកណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុមានប្រវែងជាង៨៩គីឡូម៉ែត្រ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបាននិយាយថា សម្រាប់ចម្ងាយផ្លូវជាង ៨០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នការចាក់ដីនិងដាក់លូ សម្រេចបាន១០០ ភាគរយហើយ ខណៈស្ពានឆ្លងកាត់លើផ្លូវជាតិលេខ៤ ចំនួន២កន្លែង នៅមិនទាន់រួចរាល់ទេ។ ផ្លូវនេះនឹងក្លាយជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងខេត្តកំពង់ស្ពឺ។

លោកបានបញ្ជាក់ថា “ចំពោះការសាងសង់ផ្លូវថ្មីនេះ មានប៉ះពាល់ដល់ដីឯកជនមួ​យចំនួន ប៉ុន្តែការដោះស្រាយផលប៉ះពាល់ទាំងនោះ ត្រូវបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះគឺនៅសល់ត្រឹមតែ៥-៦ គ្រួសារតែប៉ុណ្ណោះ”។

ផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្ម រាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ផ្លូវនេះស្ថាបនាដោយទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេ​សចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway C

LEAVE A REPLY

Please enter your comment!
Please enter your name here