តើនិន្នាការទីផ្សារការរិយាល័យកំពុងផ្លាស់ប្តូរបរិបទនៃការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជា?

0

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ការកើនឡើងនូវវត្តមានខុនដូ អាផាតម៉ិន ទំនងជាមិនទាន់បំពេញបានគ្រប់គ្រាន់់នូវតំបន់់មួយ ឲ្យមានលក្ខណៈស៊ីវិល័យនៅឡើយទេ ប៉ុន្តែការបំពេញបន្ថែមនូវ​អាគារការិយាល័យ ប្រហែលធ្វើឲ្យតំបន់នេះកាន់តែរសរវើក។

        ខណៈទីផ្សារការិយាល័យជួលកាន់តែមានសក្តានុពល ដោយសារកត្តាមួយចំនួនដូចជា ការកើនឡើងនូវតម្រូវការពីក្រុមហ៊ុនក្នុងស្រុក អន្តរជាតិ និងនិន្នាការផ្លាស់ប្តូរការិយាល័យពីផ្ទះល្វែង វីឡា មកកាន់អាគារសហកម្មសិទ្ឋ ការវិនិយោគការិយាល័យសំរាប់ជួល ជាការវិនិយោគសំរាប់និន្នាការថ្មីនៃបរិបទទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលអ្នក​វិនិយោគជាតិ អន្តរជាតិអាចទទួលបាននូវផលចំណេញពីការវិនិយោគខ្ពស់។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ ការវិនិយោគលើការិយាល័យជួលបានផលផ្តល់ចំណេញច្រើនដូចជា ទី១ អត្រាចំណេញពីការវិនិយោគខ្ពស់ ធៀបនឹងការវិនិ​យោគអចលនទ្រព្យដទៃទៀត ទី២ ផ្តល់នូវលក្ខខ័ណ្ឌងាយស្រួលសំរាប់ក្រុមហ៊ុន ដែលជម្រុញឲ្យតម្លៃកើនឡើង ទី៣ ក្រុមហ៊ុននានាអាចរកសេវាកម្មធ្វើការរួមគ្នា ជាមួយអ្នកនៅក្នុង​អាគាររួម ទី៤ តំបន់បឹងកេងកង១ មានភាពពេញនិយម និងល្បីល្បាញសំរាប់ក្រុមហ៊ុនបរទេស។

ទី៥ កំនើននៃការវិនិយោគនឹងកើនឡើងនៅពេលឆាប់ៗខាងមុខ ជាមួយការមកដល់នៃអ្នកវិនិយោគអន្តរជាតិ និងទី៦ សេដ្ឋកិច្ចកម្ពុជា នឹងមានការរីកចម្រើនឡើងវិញយ៉ា​ងឆាប់រហ័ស ដែលធ្វើឲ្យតម្រូវការ​ការិយាល័យកើនឡើង។

យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនCBRE Cambodiaបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំនេះ ទំហំការិយាល័យសរុបនៅទីក្រុងភ្នំពេញ នឹងកើនឡើងដល់ប្រមា​

ណ៤៥ម៉ឺនម៉ែត្រការ៉េ ខណៈតម្រូវការហាក់បានថមថយបន្តិច ប៉ុន្តែទីផ្សារនេះនៅតែមានសក្តានុពលនាពេលអនាគត ខណៈសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើននិងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២១ខាងមុខ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទីផ្សារការិយាល័យប្រើប្រាស់រួមបច្ចុប្បន្ននេះមានស្ថេរភាព ប៉ុន្តែមិនទាន់មានប្រជាប្រិយភាពខ្ពស់នៅឡើយទេ ខណៈទីផ្សារជួលកំពុងមានបញ្ហាដោយសារវិបត្តិសេដ្ឋកិច្ច ដែលបច្ចុប្បន្នអត្រាប្រើប្រាស់រួម មានកម្រិតត្រឹមប្រមាណ៧០ភាគរយ នៃទំហំការិយាល័យសរុបប៉ុណ្ណោះ។

លោកស្រីបន្តថា “យ៉ាងណាទីផ្សារការិយាល័យបែបSoHo បានទទួលជោគជ័យនៅកម្ពុជា ពិសេសគម្រោងThe Bridgeបានទទួលជោគជ័យ និងមានប្រជាប្រិយភាព ប៉ុន្តែសំរាប់់ការវិនិយោគការិយាល័យលក់ វាជាទស្សនទានថ្មីមួយដែលបានចាប់ផ្តើមនៅកម្ពុជា”។លោកស្រីបន្តថា “និន្នាការវិនិយោគការិយាល័យលក់សុទ្ឋ ជារឿងថ្មីសម្រាប់ទី​ផ្សារនេះ ប៉ុន្តែកម្រិតនៃភាពជោគជ័យឬយ៉ាងណា វាអាស្រ័យលើលក្ខខ័ណ្ឌគ្រប់គ្រងអាគា​រ ចំណតយានយន្ត និងលក្ខខ័ណ្ឌអំណោយផលជាច្រើនទៀត”។

ដោយមើលឃើញនិ​ន្នាការកំពុងផ្លាស់ប្តូរ អ្នកវិនិយោគគំរោងGolden Tower322  ស្ថិតក្នុងតំបន់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជាតំបន់មានភាពល្បី​ល្បាញសំរាប់ជនបរទេស និងប្រជាពលរដ្ឋខ្មែរ បាននិងកំពុងចាប់យកឳកាសថ្មី ដោយបានសាងសង់អាគារពាណិជ្ជកម្មចម្រុះរួមមានលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងអាគារការិយាល័យដែលមានទស្សនទានអភិវឌ្ឍន៍ថ្មី ដោយប្រើប្រាស់ស្តង់ដាលំដាប់ពិភពលោក គឺអាគារការិយាល័យបែបGoogle ដែលផ្តល់នូវលក្ខខ័ណ្ឌប្រើប្រាស់ចម្រុះ និងរួមបញ្ចូលគ្នានូវទស្សនទានបែបច្នៃប្រឌិត ដែលសំដៅធ្វើឲ្យបរិយាកាសការងារ បរិយាកាសអាជីវកម្ម និងការប្រើប្រាស់សេវាកម្មការិយាល័យ រួមមាន ស្តង់ដាលំដាប់ពិភពលោក និងមានតែមួយគត់នៅកម្ពុជា។

​​ជាមួយគ្នានេះ និន្នាការថ្មីមួយបាននិងកំពុងលេចឡើងនៅកម្ពុជា ដោយអ្នកជំនួញជាតិ អន្តរជាតិបានជ្រើសរើសហាងកាហ្វេសំរាប់ការពិភាក្សាការងារ និងក្លាយជាកន្លែងធ្វើការដ៏ពេញនិយមរបស់ពួកគេ។

និន្នាការនេះជាបរិបទថ្មី នៃកង្វះការិយាល័យនៅទីក្រុងភ្នំពេញ ឬមានអ្វីនៅពីក្រោយនេះ?។

លោកAlan Neoអ្នកជំនាញអចលនទ្រព្យអន្តរជាតិមកពីប្រទេសឹង្ហបុរី និងជាអគ្គនាយកក្រុមហ៊ុនCSA Real Estate Groupបានមានប្រសាសន៍ថា​ ក្នុងបរិបទកម្ពុជានិន្នាការប្រើប្រាស់ហាងកាហ្វេជាកន្លែងជួបជុំ ពិភាក្សាការងារ និងក្លាយជាកន្លែងធ្វើការរបស់សហគ្រិន ឬអ្នកធ្វើការងារបែបឯករាជ្យ ដោយសារនៅកម្ពុជាមិនសូវមានកន្លែងធ្វើការឬការិយាល័យដែលមានស្តង់ដាអន្តរជាតិ និងផ្តល់ផាសុខភាពពិតប្រាកដដល់អ្នកបំពេញការងារ។

លោកបន្តថា “ការវិនិយោគការិយាល័យសំរាប់ធ្វើការ និងយកប្រាក់វចំណេញកំពុ​ងបំពេញចន្លោះប្រហោងនេះ ហើយនិន្នាការប្រើប្រាស់ការិយាល័យរួម កំពុងជម្រុញផ្លាស់ប្តូរកន្លែងធ្វើការបែបប្រពៃណីមួយចំនួន”។

ការិយាល័យបែបប្រពៃណីសំដៅដល់ការជួលផ្ទះល្វែង និងវីឡាសំរាប់ធ្វើការ ដែលកំពុងមាននិន្នាការថយចុះនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here