ដោយ ដែន ចែងចាំង
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាលោកប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជាទទួលបានផ្លែផ្កាជាច្រើន ក្នុងការអនុវត្តការងារកម្មសិទ្ធិបញ្ញា របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។
លោកប៉ាន សូរស័ក្តិប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាលើកទី៨ស្តីពី លទ្ធផលការងារកម្មសិទ្ធិបញ្ញា និងផែនការសកម្មភាពការងារឆ្នាំ២០១៨ កាលពីម្សិលម៉ិញនេះថា លទ្ធផលសំខាន់ៗមួយចំនួនគួរជាទីមោទនៈ ដូចជា ការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោនអំពីឈ្មោះប្រភពដើម ទំនិញនិងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការកសាងច្បាប់, ការពង្រីកកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្នើ សុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា និងការផ្តល់សេវាសាធារណៈផ្នែកកម្មសិទ្ធិបញ្ញាជាដើម។






