ដោយគង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia និងគេហទំព័រcambodiafinancialtimes.comលោកយិន លាងគង់ បានបង្ហាញទស្សទានសេដ្ឋកិច្ចកម្ពុជា និងនាំយកនូវគេហទំព័រនេះទៅកាន់ADAPT International Convention លំដាប់ពិភពលោកនៅប្រទេសម៉ាឡេស៊ី តាមរយៈវីដេអូConference។

-->
ADAPT International Convention បានប្រារពធ្វើតាមប្រព័ន្ឋអនឡាញ ដែលមានការចូលរួមពីវាគ្មិន លំដាប់ពិភពលោប្រមាណ២០០នាក់ មកពីជុំវិញពិភពលោក។ សន្និបាតលំដាប់ពិភពលោកនេះ បានប្រារពធ្វើកាលពីថ្ងៃទី១៨ ដល់២១ វិច្ឆិកាកន្លងមកនេះ។
លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងខ្សែវីដេអូមួយដែលមានរយៈពេល ប្រមាណ១០នាទីថា សេដ្ឋកិចច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានរក្សាចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមប ណ្តាប្រទេស មានមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក។

លោកបន្តថា ការសម្រេចបានកំនើនយ៉ាងរ៉ឹងមាំនេះ ដោយសារការជំរុញពីវិស័យសំខាន់ៗចំនួន៤ ក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យបានដើរតួនាទីសំខាន់មួយ ក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើង។
http://www.facebook.com/yinleangkong/videos/797432544433775/
លោកបន្តថា “ពេលខ្លះវិស័យសំណង់ និងអចលនទ្រព្យបានលោតឡើងមកចំណាត់ថ្នាក់ទី១ឬទី២ ដោយមើលឃើញកាលានុវត្តន៍ភាពនេះ ក្រុមការងារស្ថាបនិកនៃគេហទំព័រPropertyarea.asiaបួនរូបបានរៀបចំគេហទំព័រនេះឡើង ដោយទទួលបាននូវការគាំទ្រ ដែលចំនួនអ្នកអានបានកើនពីរាប់ពាន់នាក់ ដល់រាប់ម៉ឺននាក់ក្នុងមួយថ្ងៃ”។លោកបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យយើងផ្សព្វផ្សាយព៌តមានបានកាន់តែទូលំទូលាយ ដោយឈរលើមូលដ្ឋានលឿន រហ័ស ប្រកបដោយតុល្យភាព ពិសេសយើងយកមូលដ្ឋានក្រមសីលធ៌មវិជ្ចាជីវៈជាស្នូល និងជាព្រលឹងរបស់យើង”៕