ប្រធាន CVEA ៖ ភ្នាក់ងារ​លក់​អចលនវត្ថុ​ត្រូវមាន​ភាពស្មោះត្រង់​ដើម្បី​ផ្តល់ទំនុកចិត្ត​ដល់​អតិថិជន

0

ដោយ ​វុត្ថា

ភ្នំពេញៈ ដើម្បី​ឲ្យ​ទទួលបាន​ទំនុកចិត្ត និង​ទទួលបាន​ផលចំណេញ​ខ្ពស់​ដល់​អតិថិជន ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ ត្រូវ​ផ្តល់​សេវាកម្មផ្សេងៗ លើសពី​ការរំពឹងទុក​ទៅកាន់​អតិថិជន​របស់ខ្លួន តាមរយៈ​ផ្តល់​ប្រឹក្សា​យោបល់ និង​មាន​ភាពស្មោះត្រង់​បំផុត និង​ភាព​រុះ​រាយ​រាក់ទាក់។

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​ប្រាប់​គេហទំព័រ Properyarea.asia កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមក​ថា ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ គឺ​ត្រូវ​ផ្តល់​សេវា​ជា​កញ្ចប់​មាន​ទាំង​រត់​ឯកសារ លិខិត​កក់​ប្រាក់ កិច្ចសន្យា​ទិញ-លក់ និង​មាន​ទាំង​ប្រថាប់ត្រា​ពី​សំណាក់​មេធាវី ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពកក់ក្តៅ និង​ការទិញ​លក់​របស់​ពួកគេ​មាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល។

លោក​បន្តថា “បើ​អតិថិជន​បាន​ទិញ​ចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​របស់​យើង យើង​ត្រូវធ្វើ​ឱ្យមាន​ភាព​ចំណេ ញ​លើ​ការទិញ​អចលនទ្រព្យ​នោះ តាមរយៈ​របស់​ល្អ និង​មានតម្លៃ​ក្រោម​ទីផ្សារ ហើយ​ថ្ងៃក្រោយ​គាត់​នឹង​ណែនាំ​អ្នកផ្សេង ឲ្យ​មករក​សេវាកម្ម​របស់​យើង” ។

លោក​បន្តថា “នៅពេល​អ​ថិ​ជន​ណែនាំ​បន្ត​គា្ន នោះ​មានន័យថា គេ​មាន​ជំនឿ​របស់​យើង និង​ទទួលបាន​ផល​ច្រើន តែបើ​អតិថិជន​ដែល​មិនដែល​ប្រើ​សេវាកម្ម​របស់​យើង ប្រក​ដ​ណាស់​គេ មិនសូវ​ទុកចិត្ត​ខ្លាំង​នោះទេ” ។

លោក​បានផ្តល់​យោបល់​ប​ន្ថែ​ម​ទៀតថា ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​លើ​វិស័យ​អចលនទ្រព្យ យើង​ត្រូវមាន​ចំណេះដឹង​ឲ្យ​បាន​ជ្រៅជ្រះ តាមរយៈ​បង្កើន​ចំណេះដឹង​ជាប្រចាំ កា​អនុវត្ត​ផ្ទាល់ និង​ដឹង​ពី​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​ដែល​ខ្លួន​កាន់។ ហើយ​ចំណេះដឹង​ទាំងអស់នេះ នឹងធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​យើង។

លោក​ច្រឹ​ក សុខ​នី​ម បាន​បន្តថា “បើ​យើង​មានចំណេះដឹង​ទាប​ជាង​ពួកគាត់ នៅពេលដែល​យើង​និយាយ​ទៅ គាត់​នឹងមិន​ទុកចិត្ត​យើង​នោះទេ និង​ជាពិសេស​យើង​ត្រូវ​ស្គាល់​អ​ថិ​ជន​ជា​គោលដៅ​របស់ខ្លួន អោយបាន​ច្បាស់លាស់” ។ លោក​បន្ថែមថា “យើង​ធ្វើការ​ជាមួយ​អ្នក និង​អ្នក​ផ្ទាល់។ បើ​មិន​ស្គាល់​អតិថិជន​របស់ខ្លួន​ច្បាស់​ទេ យើង​នឹង​បរាជ័យ​តាមរយៈ​ការធ្វើ​កិច្ច​ការមិន​ច្បាស់លាស់” ។

បើតាម លោក ច្រឹ​ក សុខ​នី​ម ភ្នាក់ងារ​ផ្តល់​សេវា​អ​ចនទ្រ​ព្យ​ទាំង​ចុះបញ្ជី និង​មិន​ចុះបញ្ជី​មាន​ប្រមាណ​ក្រោម៣ម៉ឺន​នាក់ នៅ​ទាំង​ទូទាំងប្រទេស ដែល​កំពុង​ប្រតិបត្តិការ ខណៈដែល​កម្ពុជា​នៅ​ខ្វះខាត​អ្នកជំនាញ​លើ​វិស័យ​ជាច្រើន ស្របពេល​ដែល​ដែល​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here