មុនទិញដីគេត្រូវប្រើវិធីសាស្រ្តអ្វីខ្លះ ដើម្បីទិញដីបានល្អនិងតម្លៃទាប

0

ដោយគង់ សូរិយា

ភ្នំពេញៈ ការទិញដីសំរាប់វិនិយោគយកផលចំណេញ មានវិធីសាស្រ្តមួយចំនួន ដែលអ្នកជំនាញ តែងតែជ្រើសរើសយកមកប្រើប្រាស់ ដើម្បីទទួលបានដីតម្លៃល្អ និងងាយមានភាពចំណេញ។

អគ្គនាយកក្រុមហ៊ុនPremium Housing Group លោកម៉ាន់ ច័ន្ទឌីបានមានប្រសាសន៍ឲ្យដឹងថា ដើម្បីទិញដីបានល្អ អ្នកជំនាញអន្តរជាតិតែងតែ ប្រើប្រាស់វិធីសាស្រ្តមួយនេះ ដូចជា ទី១ ដើរមើលដីឲ្យបាន១០០ទីតាំង លើតំបន់ដែលខ្លួនត្រូវការទិញ បន្ទាប់មកគេជ្រើសរើសយកដ៏១០ប្លង់ ដើម្បីយកមកជ្រើសរើស និងជំហ៊ានបន្ទាប់គឺគេរើសបីប្លង់ យកមកសិក្សា មុនសម្រេចចិត្តយកដីណាមួយដែលមានតម្លៃល្អជាងគេ។

ទី២ គេរង់ចាំាំរហូតដល់ដីនោះធ្លាក់ថ្លៃ ប្រសិនជាស្ថានភាពសេដ្ឋកិច្ចមិនសូវមានភាពអអំណោយផល ដែលកត្តានេះគេប្រើប្រាស់ច្រើនផងដែរ ទី៣ គេប្រើប្រាស់អ្នកភូមិ​ឬមេឃុំ ជាអ្នកសិក្សាលើដីនៅទីតាំងណាមួយ ដើម្បីកុំឲ្យម្ចាស់ដីដឹងថា យើងជាអ្នកមានទ្រព្យច្រើនចង់ទិញដីរបស់គាត់ ដែលធ្វើឲ្យតម្លៃដីកើនឡើង។

លោកបន្តថា ខ្ញុំអនុវត្តន៍វិធីសាស្រ្តទាំងនេះទទួលបានជោគជ័យ ប៉ុន្តែដីដែលយើងទិញត្រូវប្រាកដថាជាដីមិនមានរឿង មានន័យថា មានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់

LEAVE A REPLY

Please enter your comment!
Please enter your name here