ដោយគង់ សូរិយា
ភ្នំពេញៈ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ រដ្ឋាភិបាលបានសម្រេចបិទទីតាំងសំខាន់ៗចំនួនបី ដែលមានជាប់ពាក់ព័ន្ឋជាមួយភរិយា អគ្គនាយកដ្ឋានពន្ឋធនាគារនៃក្រសួងមហាផ្ទៃ។

ដោយគង់ សូរិយា
ភ្នំពេញៈ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ រដ្ឋាភិបាលបានសម្រេចបិទទីតាំងសំខាន់ៗចំនួនបី ដែលមានជាប់ពាក់ព័ន្ឋជាមួយភរិយា អគ្គនាយកដ្ឋានពន្ឋធនាគារនៃក្រសួងមហាផ្ទៃ។

ទីតាំងទាំងនោះរូមមាន ផ្សារទំនើប AEON Mall1, សណ្ឋាគារភ្នំពេញ និងសាលារៀនអន្តរទ្វីបអាមេរិកកាំង ស្ថិតនៅលើផ្លូវជាតិលេខ២ តំបន់ចក្រអង្រែក្រោម ក្បែរសាលាខេត្តកណ្តាល។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍តាមសារស ម្លេងកាលពីរាត្រីថ្ងៃទី២៨ វិច្ឆិកាកន្លងមក ដោយបានអំពាវនាវឲ្យប្រជាជនបង្កើនស្មារតីប្រុងប្រយ័ត្ន ពិសេសសូមរក្សាកូនតូចៗរបស់ខ្លួននៅផ្ទះ ហើយអ្នកជាប់ពាក់ព័ន្ឋជាមួយអគ្គនាយកពន្ឋធនាគារ និងភរិយារបស់គាត់ត្រូវចូលរួមធ្វើចត្តាឡីស័ក្តិឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះធ្ងន់ធ្ងរក្នុងសហគមន៍។
សម្តេចបានបញ្ជាក់ថា “ខ្ញុំចាត់ទុកថា នេះជាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ប៉ុន្តែយើងមិនទាន់ឈានដល់ការបិទសាលារៀន អាជីវកម្មនានានោះទេ ប៉ុន្តែស្ថាប័នទាំងនោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល” ៕