ដោយ គង់ សូរិយា
ភ្នំពេញ៖ ជារឿងមោទនភាពមួយ ដែលប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រឬេសចំនួន១០ ដែលមានការពេញនិយមបំផុតសម្រាប់ជនបរទេស។
យោងតាមបណ្តាញបរទេសធំបំផុតលើពិភពលោក Inter Nations ដែលបានស្ទង់មតិប្រជាជចំនួន ១៣,០០០នាក់ មកពី១៦៦ប្រទេស ជាលទ្ធផលបានរកឃើញថា ប្រទេសចំនួន១០ ដែលត្រូវបានគេជ្រើសរើសជាប្រទេស និងតំបន់ដែលពេញនិយមបំផុតសម្រាប់ជនបរទេស ក្នុងនោះប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤។
-->
ទោះជាយ៉ាងណាការសិក្សានេះ មិនបានបញ្ជាក់ជាក់លាក់នូវលក្ខខ័ណ្ឌអ្វីខ្លះ ដែលបានធ្វើដើម្បីវាយតម្លៃបែបនេះនោះទេ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ប្រសិនជាគិតពីការចំណាយក្នុងការរស់នៅប្រចាំថ្ងៃ ទីក្រុងភ្នំពេញ ឬប្រទេសកម្ពុជា គឺស័ក្តិសមនឹងអ្វីដែលបានលើកឡើងនេះ ប៉ុន្តែបើគិតពីផាសុខភាព និងសុវត្ថិភាពក្នុងការរស់នៅកម្ពុជាដូចជា មិនទាន់មានភាពទាក់ទាញខ្លាំងនៅឡើយទេ។អ្នកនាងបន្តថា នៅកម្ពុជា ជនបរទេសដែលចូលមករស់នៅជាអ្នកមកបំពេញការងារ និងវិនិយោគ ប៉ុន្តែសម្រាប់មនុស្សចាស់ចូលនិវត្តន៍ ហើយមករស់នៅច្រើននៅកម្ពុជាយើងមិនទាន់ទទួលបានក្រុមប្រជាជនបែបនេះច្រើននៅឡើយទេ។
អ្នកនាងបន្តថា “ការទាក់ទាញមនុស្សចាស់ចូលនិវត្តន៍ មករស់នៅស្រុកយើងជាអ្វី ដែលយើងចង់បានច្រើន ប៉ុន្តែបច្ចុប្បន្នយើងមិនទាន់ទទួលបានច្រើននៅឡើយទេ”៕