ដោយ វុត្ថា
ភ្នំពេញ៖ ដើម្បីប្រមូលពន្ធយានយន្តអោយមានប្រសិទ្ធិភាព រដ្ឋភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគ្នា ដើម្បីតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធទិន្នន័យពន្ធគយ។
នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ជាមួយប្រព័ន្ធទិន្នន័យពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការចូលរួមដឹកនាំពីលោកស្រី កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។






