បើទិញដីនៅតាមទីតាំងចំនួន៥នេះ នឹងពិបាកចំណេញ និងលក់ចេញ

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លីបាននិយាយថា ការវិនិយោគដីធ្លី បើទិញខុសទីតាំងមិនត្រឹមតែមិនងាយទទួលបានផលចំណេញនោះទេ តែអាចជាប់គាំាំងលុយច្រើនឆ្នាំនៅតំបន់នោះទៀតផង។

ដីដែលអ្នកជំនាញឲ្យអ្នកវិនិយោគគួរប្រុងប្រយ័ត្នមានដូចជា

ទី១ ជិតផ្នូរខ្មោច

ទោះបីជាពេលនៅរស់ មានមនុស្សស្រលាញ់រាប់អានច្រើនក្តី ប៉ុន្តែពេលស្លាប់ទៅ គេតែងតែខ្លាចរអា និងមិនសូវចូលជិត និងចង់រស់នៅជិតនោះឡើយ។ ដែលអារម្មណ៍បែបនេះ តតែងតែកើតមានជាទូទៅនៅកម្ពុជា ក៏ដូចជាប្រជាជាតិនានានៅលើពិភពលោក។

២ ដីដែលស្ថិតនៅជិតវត្តអារ៉ាម

        បើទោះបីជាវត្តអារ៉ាម ជាកន្លែងដែលមនុស្សចូលចិត្តទៅក្តី និងតែងតែជាទីគោរពបដិបត្តិរបស់ប្រជាពលរដ្ឋក៏ដោយ ក៏អ្នកមានដីជាប់របងវត្តពិបាករកម៉ូយទិញផងដែរ ព្រោះពួកគេមានអារម្មណ៍រំខានពីការសូត្រធ៌ម ពេលបុណ្យទានម្តងៗ ពិសេសពេលបុណ្យភ្ជុំបិណ្ឌ។

ដីនៅជិតវត្តអារ៉ាម តែងតែពិបាកលក់ ពិបាកចំណេញ និងពិបាករកម៉ូយទិញ ដោយសារអារម្មណ៍ខាងលើនេះ។

៣ ដីមានរូបរាងមិនស្អាត

        សណ្ឋានរូបរាងដី ក៏ជាជម្រើសមួយដែរ ដែលអ្នកទិញដីមិនសូវចង់បានឡើយ ព្រោះពួកគេពិបាកក្នុងការរៀបចំផែនការអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានផ្សេងៗ។

ដីស្ថិតនៅក្នុងស្ថានភាព និងសណ្ឋានបែបនេះមិនគូរវិនិយោគឡើយ ប្រសិនជាមិនចង់គាំងលុយ។

៤ ដីដែលមានផ្លូវតូច និងទាល់

        តាមធម្មតាដីស្ថិតនៅផ្លូវតូច ទាល់ ពិបាករកម៉ូយណាស់ ដោយសារពិបាកធ្វើដំណើរ ពិសេសតំបន់ខ្លះមានដីធំ តែម្ចាស់ស្រលាញ់ដីពេក ពួកគេបានបង្រួមថ្នល់ ដែែលសម្បីតែរថយន្តជៀសគ្នាក៏មិនរួច។

គ្មានអ្នកណាចង់រស់នៅលើតំបន់ ដែលមានផ្លូវតូច ទាល់ និងពិបាកធ្វើដំណើរែបបនេះឡើយ។

៥ ដីដែលគ្មានផ្លូវ

        អ្នកវិនិយោគខ្លះបានប្រថុយប្រថាន ទិញដីនៅក្រោយគេ ដែលគ្មានផ្លូវចូល ដោយ​សារតម្លៃថោក ប៉ុន្តែការទិញដីបែបនេះមានហានិភ័យខ្ពស់ណាស់ ព្រោះពេលខ្លះម្ចាស់ដីខាងមុខ បានធ្វើរបងព័ទ្ឋជិត ឬបង្អាប់ម្ចាស់ដីដែលគ្មានផ្លូវ ដើម្បីទិញបានក្នុងតម្លៃទាប។

ហេតុនេះការទិញដីក្នុងតម្លៃទាប ពិតជាមានហានិភ័យខ្ពស់ណាស់ ប្រសិនជាអាចមិនគួរវិនិយោគលើដីបែបនេះទេ៕

       

LEAVE A REPLY

Please enter your comment!
Please enter your name here