ដោយៈវុត្ថា
បាងកកៈ រដ្ឋាភិបាលថៃគ្រោងធ្វើវិសោធនកម្ម បទប្បញ្ញត្តិផ្សេងៗក្នុងវិស័យអន្តោប្រវេសន៍ អាជីវកម្មបរទេស និងសម្រួលដល់ផ្នែកផ្សេងទៀត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើននៅឆ្នាំក្រោយនេះ។

គេហទំព័រ hrmasia.com បានចុះផ្សាយថា ការធ្វើវិសោធនកម្មច្បាប់នេះ ក៏នឹងគ្របដណ្ដប់លើពលករបរទេស ពន្ធពិសេស ការធ្វើផែនការទីក្រុង ជីវចម្រុះ អាជីវកម្មភាពយន្ត និងវិស័យថាមពលរួមទាំងហេដ្ឋារចនាសម្ព័ន្ធ។
គេហទំព័រនេះបន្តថា រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅ ដើម្បីសម្រេចឱ្យបានយ៉ាងហោចណាស់៨៥% នៃការធ្វើវិសោធនកម្ម ដែលបានស្នើឡើងក្រោមគ្រោងការណ៍“regulatory guillotine” នៅឆ្នាំក្រោយ។
គណៈកម្មការអភិវឌ្ឍន៍វិស័យសាធារណៈ បានដឹកនាំបេសកកម្មធ្វើជំនួញ នៅប្រទេសថៃឱ្យកាន់តែងាយស្រួលជាងសព្វថ្ងៃ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនាពេលបច្ចុប្បន្ន បានដាក់បន្ទុកអ្នកធុរកិច្ច និងអ្នកប្រើប្រាស់ឱ្យមានចំណូល ប្រហែល១៤២ពាន់លានបាត (៤,៧ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ។
វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃបានព្យាករថា ការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិនានានឹងកាត់បន្ថយការចំណាយប្រចាំឆ្នាំ ៥៥,២% ឬ១៣៣ពាន់លានបាត (៤,៤ ពាន់លានដុល្លារអាមេរិក) សម្រាប់អតិថិជន និង២២,៤% ឬ៩ពាន់លានបាត (២៩៩ លានដុល្លារអាមេរិក) សម្រាប់អាជីវកម្ម។
រដ្ឋាភិបាលសង្ឃឹមថា ការកែប្រែទាំងនេះនឹងជួយលើកប្រទេសថៃ នៅក្នុងចំណាត់ថ្នាក់ “ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច” របស់ធនាគារពិភពលោកពីចំណាត់ថ្នាក់ទី២១ របស់ខ្លួនទៅក្នុងចំណាត់ថ្នាក់១០ ។
អាជីវកម្មបរទេស និងក្នុងស្រុកបានត្អូញត្អែរជាយូរមកហើយ អំពីបន្ទុកថ្លៃដើមដែលបណ្តាលមកពីការអនុលោម តាមការិយាធិបតេយ្យថៃ ប៉ុន្តែរដ្ឋាភិបាលយឺតក្នុងការលុបឈ្មោះ។
កាសែត The Nation ប្រទេសថៃបាននិយាយថា វិនិយោគិនបរទេសបានជំរុញឲ្យ មានច្បាប់មិត្តភាពស្តីពី ជនអន្តោប្រវេសន៍អាជីវកម្មបរទេសនិងពន្ធ៕






