តើវិស័យអាកាសចរណ៍កម្ពុជាមានការវិវត្តដូចម្តេចនាពេលបច្ចុប្បន្ននេះ?

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកនៅតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩នៅឡើយ ដែលបញ្ហានេះបានជះឥទ្ឋិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញថា វិស័យអាកាសចរណ៍នៅកម្ពុជា កំពុងតែមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ដោយសារជំងឺកូវីត១៩ ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជានោះទេ ប៉ុន្តែប៉ះពាល់ដល់ពិភព​លោកទាំងមូល។

លោកបន្តថា “យើងមិនអាចទស្សន៍ទាយ ពីពេលវេលាល្អប្រសើរឡើងនោះទេ ដរា​បណាជំងឺនេះ នៅតែរីករាលដាល ប៉ុន្តែយើងរំពឹងថាអ្វីៗនឹងល្អប្រសើរ បន្ទាប់ពីវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយទូលំទូលាយ ធ្វើឲ្យមនុស្សលែងភ័យខ្លាច ហើយហ៊ានធ្វើដំណើរឡើងវិញ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តទៀតថា វិស័យនេះនៅតែត្រូវការពេវេលា ព្រោះពេលនេះការធ្វើដំណើរទូទាំងពិភពលោក ត្រូវបានកាត់បន្ថយជាអតិបរិមា ដោយសារការភ័យខ្លាចជំងឺនេះ។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា វិស័យអាកាសចរណ៍នៅខេត្តព្រះសីហនុ នៅតែមិនទាន់មានសកម្មភាពច្រើននៅឡើយ ដោយសារជំងឺកូវីដ១៩ ប៉ុន្តែយើងទទួលបានជើងហោះហើរចន្លោះពី៣ទៅ៤ក្នុងមួយសប្តាហ៍ ដែលភាគច្រើនហោះមកពីប្រទេសចិន និងប្រទេសមួយចំនួនទៀត។

លោកបន្តថា “នៅពេលជំងឺនេះបានបញ្ចប់ ខ្ញុំជឿថាសេដ្ឋកិច្ចនៅក្រុងព្រះសីហនុនឹងមានការរីកចម្រើនឡើងវិញច្រើន ដោយសារអ្នកវិនិយោគចិននឹងត្រលប់មកវិញ ព្រោះពួកគេមិនចាកចោលអាគារពួកគេ ដែលបានបោះទុនវិនិយោគរាប់លានដុល្លារនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here