ដោយៈ រ៉ាណេត
សៀមរាបៈ ស្រុកបន្ទាយស្រីដែលល្បីឈ្មោះ ក្នុងនាមជាតំបន់អភិវឌ្ឍន៍លើវិស័យទេសចរណ៍បែបសហគមន៍ និងលំនៅដ្ឋានមានសុវត្ថិភាព កំពុងតែបង្ហាញពីសក្ដានុពល និងភាពទាក់ទាញពីការវិនិយោគក្នុងវិស័យដីធ្លីស្របពេលដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត និងស្រុកបានចាប់ផ្តើមដំណើរការយ៉ាងសកម្ម។
នៅក្នុងឆ្នាំ២០២១នេះ រដ្ឋបាលស្រុកបន្ទាយស្រី បាននិងកំពុងបន្តសកម្មភាពអភិវឌ្ឍន៍នៅក្នុងសហគមន៍ និងភូមិ ឃុំជាបន្តបន្ទាប់ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូមមានផ្លូវថ្នល់ បណ្តាញអគ្គិសនីជាដើម ខណៈដែលកំណើននៃចំនួនប្រជាសាស្ត្រចូលទៅសាងសង់លំនៅដ្ឋានរស់នៅកាន់តែច្រើនឡើងៗក្នុងរយៈពេលដ៏ខ្លី។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍កាលពីថ្ងៃស ប្ដាហ៍កន្លងទៅនេះថា នៅក្នុងស្រុកបន្ទាយស្រីរួមមានចំនួន៣៦ភូមិ ដែលភូមិនីមួយៗសុទ្ធតែមានគម្រោងអភិវឌ្ឍន៍ទាំងអស់ ហើយត្រូវបានធ្វើឡើងទៅតាមលំដាប់លំដោយ។ ជាក់ស្ដែងពេលនេះ ដំណើរការនៃការអភិវឌ្ឍ ការរៀបចំសណ្ដាប់ធ្នាប់ល្អត្រូវបានដំណើរការដល់ភូមិទី១៤ ហើយនឹងបន្តដំណើរការនេះទៅមុខទៀត។
តាមផែនការរបស់រដ្ឋបាលស្រុក នឹងធ្វើយ៉ាងណាឱ្យស្រុកបន្ទាយស្រីក្លាយទៅជាទីប្រជុំជន ដ៏មានសក្ដានុពលបំផុតក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មក្នុងតំបន់ ឬអាចនឹងឈានទៅរកការអភិវឌ្ឍន៍ជាទីក្រុងថ្មីមួយ ចំណុះរដ្ឋបាលខេត្តសៀមរាប។
ជាមួយនឹងល្បឿននៃការកែលម្អរ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក ស្របពេលដែលមានការចូលរួមវិនិយោគ និងអភិវឌ្ឍន៍ពីវិស័យឯកជនផងនោះ បច្ចុប្បន្ននេះបានធ្វើឱ្យការទិញ-លក់ដីធ្លីចាប់ផ្តើមមានទីផ្សារឡើងវិញឡើងវិញគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ លោកស្រី ជិន លក្ខិណា តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ និងអចលនទ្រព្យបន្ទាយស្រីបានមានប្រសាសន៍ថា នៅក្នុងស្រុកបន្ទាយស្រីមានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ដែលកាន់តែជំរុញវិស័យដីធ្លីនៅក្នុងតំបន់មានតម្រូវការ និងកើនតម្លៃជាបន្តបន្ទាប់ ខណៈដែលមានអ្នកវិនិយោគមួយចំនួនចាប់ផ្តើមចុះធ្វើសកម្មភាពទីផ្សារទិញលក់យកចំណេញ។
លោកស្រីបានបន្តថា “ការទិញលក់ដីធ្លីនៅក្នុងស្រុកបន្ទាយស្រី ដែលកំពុងមានការអភិវឌ្ឍនៅពេលនេះ ភាគច្រើនជាគម្រោងដីឡូតិ៍សម្រាប់ សាងសង់លំនៅដ្ឋានលក្ខណៈបណ្តុំ” ។ លោកស្រីបន្តថា “តម្លៃដីឡូតិ៍ពេលនេះគឺនៅមានកម្រិតទាបនៅឡើយ ដែលផ្តល់ឱកាសចំណេញដល់អតិថិជន ដែលជាអ្នកទិញសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅជាកម្មសិទ្ធិ ក៏ដូចជាអ្នកទិញសម្រាប់ធ្វើការវិនិយោគបន្ត នៅពេលខាងមុខផងដែរ” ។
លោកស្រីជិន លក្ខិណា បានបញ្ជាក់ថា អ្នកទិញដីឡូតិ៍នៅពេលនេះគាត់អាចចំណេញបានច្រើន ជាក់ស្ដែងដូចជា គម្រោងដីឡូតិ៍អចលនទ្រព្យបន្ទាយស្រី នៅពេលបច្ចុប្បន្ននេះ គឺត្រូវបានលក់នៅលើទីផ្សារត្រឹម៣០០០ដុល្លារក្នុងមួយឡូតិ៍ ហើយថែមទាំងមានការបញ្ចុះ៥០០ដុល្លារភ្លាមៗ សម្រាប់អតិថិជនដែលទិញដោយការបង់ផ្តាច់ ហើយជាពិសេសជាងនេះទៅទៀត គឺមានការផ្តល់ជូន២០០ដុល្លារបន្ថែមទៀត សម្រាប់អ្នកទិញដែលមកផ្ទាល់ដោយខ្លួនឯងមិនតាមរយៈភ្នាក់ងារ។
ទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍អចលនទ្រព្យ បន្ទាយស្រីមានទីតាំងនៅភូមិ ខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនជាប់ពាក់ព័ន្ធនឹងតបន់អប្សរា និងប៉ះពាល់តំបន់អភិរក្សធម្មជាតិនោះទេ ពោលគឺមានច្បាប់ត្រឹមត្រូវនៅជាប់ផ្លូវធំហាយវេ៦៦ និងមានផ្លូវរដ្ឋទំហំ១៥ម៉ែត្រ នៅជាប់ចំហៀងគម្រោងដីឡូតិ៍ងាយស្រួលក្នុងការធ្វើដំណើរ មានចម្ងាយត្រឹម៣គីឡូម៉ែត្រពីរង្វង់មូល ដែលបំបែកទៅកាន់តំបន់ទេសចរណ៍កម្សាន្តផ្សេងៗ ដូចជា ភូមិព្រះដាក់ តំបន់ប្រាសាទបន្ទាយស្រី ភ្នំគូលេន តំបន់រមណីយដ្ឋានក្បាលស្ពាន ដែលមានសួនសត្វជាច្រើនប្រភេទ និងមានចម្ងាយត្រឹម៧គីឡូម៉ែត្រពីផ្លូវឆ្ពោះទៅព្រលានយន្តហោះថ្មី ក៏ដូចជាចេញទៅតាមបណ្តាខេត្តនានាផងដែរ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទ 016 999 995 / 017 812 345 / 097 8 123 456 ៕