មហាយក្សចិនជំរុញឱ្យកិច្ចព្រមព្រៀង RCEP បញ្ចប់ក្នុងរយៈពេល៦ខាងមុខ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ភាគីចិននឹងបញ្ចប់កិច្ចត្រួតពិនិត្យអនុម័ត និងកិច្ចរៀបចំអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងរយៈពេល៦ខែ គិតចាប់ដើមឆ្នាំនេះ។

ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងទៀតថា លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងនាថ្ងៃទី១៤ ខែមករាថា កិច្ចត្រៀមរៀបចំអនុវត្តរបស់ភាគីចិន សម្រាប់កិច្ចព្រមព្រៀង RCEP កំពុងតែជំរុញយ៉ាងរលូន ហើយកិច្ចត្រួតពិនិត្យអនុម័ត និងកិច្ចរៀបចំអនុវត្តន៍លើកិច្ចព្រមព្រៀងខាងលើនេះនឹងបញ្ចប់ក្នុងរយៈពេល៦ខែ។

លោក Gao Feng បានថ្លែងទៀតថា កិច្ចការងារនេះ រួមមានការផ្លាស់ប្តូរបទបញ្ញត្តិនៃពន្ធ និងការរៀបចំអនុវត្តទីកន្លែងដើមនៃការផលិត ក្នុងគោលបំណងធានាបានការអនុវត្តន៍កាតព្វកិច្ចកាត់បន្ថយពន្ធ របស់ភាគីចិន ក្រោយពីកិច្ចព្រមព្រៀងមួយនេះចូលជាធរមាន។

លោកបានបន្តថា កិច្ចផ្ទៀងផ្ទាត់កែតម្រូវបញ្ជីកាតព្វកិច្ចដែលពាក់ព័ន្ធ ជាមួយនឹងកិច្ចព្រមព្រៀងខាងលើ ដើម្បីធានាបានការអនុវត្តយ៉ាងពេញលេញលើវិធានការណ៍បើកចំហ និងកាតព្វកិច្ច ដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀង ពង្រឹងការបណ្តុះបណ្តាលការងារ ការសម្របសម្រួលពីថ្នាក់ក្រោមជាតិ ក្រុមអង្គភាពឈ្មួញកណ្ដាលនិងក្រុមហ៊ុន និងការយល់ច្បាស់អំពីលក្ខខណ្ឌកំណត់របស់សហគ្រាស ដែលកិច្ចការទាំងនេះសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងខាងលើ។

បច្ចុប្បន្ននេះ RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោក ដែលគ្របដណ្ដប់ប្រហែល ៣០% នៃចំនួនប្រជាជនលើពិភពលោក, មានចំនួន ៣០% នៃសេដ្ឋកិច្ចសរុប និង ៣០% នៃពាណិជ្ជកម្មបរទេស វាមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយដែលបង្កប់នូវសក្តានុពលខ្ពស់។

តាមការវិភាគបានឱ្យដឹងថា ក្រោយពី RCEP ត្រូវបានចុះជាធរមានរួច នឹងរួមចំណែកក្នុងការលើកកម្ពស់អត្ថប្រយោជន៍សម្រាប់ការផលិតលើវិស័យពាណិជ្ជកម្មក្នុងតំបន់យ៉ាងខ្លាំងក្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here