កំពូលតារាសម្តែង “James Bond 007” នឹងបង្ហាញវត្តមាននៅកម្ពុជានាថៃ្ងសុក្រខាងមុខនេះ

ចែករំលែក

ដោយ៖ ប៊ី

ភ្នំពេញ៖ កំពូលតារាសម្តែង Daniel Craig ដែលយើងគ្រប់គ្នាស្គាល់លោកជា “តារាសម្តែងក្នុងរឿងដ៏ល្បីរបស់ហូលីហ្វូដ James Bond 007” នឹងចូលរួមសម្ពោធ “ទីលានសុវត្ថិភាព” ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា នេះ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ UNDP កាលម្សិលម៉ិញ។

កម្មវិធីនេះ នឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា។

លោក Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកនឹងចែករំលែកអំពីមូលហេតុ ដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ក្នុងការបញ្ចប់បញ្ហាមួយនេះដែលនៅតែបន្តឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២០ មីននិងគ្រាប់មិនទាន់ផ្ទុះ បានធ្វើឲ្យមនុស្សរងរបួសចំនួន៣៦នាក់ ថយចុះ២៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន៤៩នាក់ និងពិការចំនួន១២នាក់ធ្លាក់ចុះ២៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ សរុបក្នុងឆ្នាំ២០២០ កម្ពុជាមានជនរងគ្រោះដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះចំនួន៦៥នាក់ ធ្លាក់ចុះ១៦ភាគរយ៕


ចែករំលែក