ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​បម្រើឱ្យ​វិស័យក​សិ-ឧស្សាហកម្ម​នៅ​កម្ពុជា

0

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Khmer Holding Group ដឹក​ដោយ​លោក​ឆាវ អ៊ី​ន​ទ័​រ បានប្រកាសថា ក្រុមហ៊ុន​ជ្រើសរើស​រក​ទីតាំងនៅ​ខេត្តកំពង់ស្ពឺ និង​ទីតាំង​អាទិភាព​មួយចំនួន ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​បម្រើឱ្យ​វិស័យ​ក​សិ-ឧស្សាហកម្ម។

ក្នុងជំនួប​ជាមួយ​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ លោក ឧកញ៉ា ឆាវ​អគ្គនាយក​ក្រុមហ៊ុន​ឆាវ អ៊ីង​ទ័​រ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ខេត្តកំពង់ស្ពឺ​ជ្រើសរើស​រក​ទីតាំង​បង្កើត​តំបន់ សេដ្ឋកិច្ច​ពិសេស សម្រាប់​បម្រើឱ្យ​វិស័យ​ក​សិ-ឧស្សាហកម្ម ហើយ​បច្ចុប្បន្ន ទីតាំង​មួយចំនួន​ត្រូវបាន​ជ្រើសរើស ជា​អាទិភាព​រួច រង់ចាំ​វាយតម្លៃ​ចុងក្រោយ ហើយក៏​កំពុង​រៀបចំ​ឯកសារ​គតិ​យុត្ត ដើម្បី​ដាក់ជូនទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ពិនិត្យ​សម្រេច។

លោក​បន្តថា “អ្វីដែល​សំខាន់​ចង់​ជម្រាបជូន​លោក​រដ្ឋមន្ត្រី នាពេលនេះ​ផងដែរ គឺ​គម្រោង​នេះ​ទទួលបាន​កិច្ច សហការ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ផ្លូវ និង​ខ្សែក្រវាត់​មួយ​ដោយមាន​តំណាង​អញ្ជើញ​មក​ចូលរួម​ផងដែរ” ។

ជាមួយគ្នានេះ ក្រុមហ៊ុន Khmer Holding Group ក៏បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​គុណភាព​ដី ប្រភពទឹក ស្ថានភាព​ក្សេត្រ​បរិស្ថាន ផ្លូវ​គមនាគមន៍ នៅតាម​បណ្តា​ខេត្ត​គោលដៅ​មាន​ខេត្ត​មណ្ឌល​គី​រី ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង និង​ខេត្តកោះកុង ដើម្បី​ជ្រើស​យក​ជា​កន្លែង​បង្កើត​វិទ្យាស្ថាន​ដាំ​ដុះ និង​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ និង​រោងចក្រ​ចំរាញ់ កែច្នៃ វេច​ខ្ចប់ សម្រាប់​នាំចេញ។

លោក​បាន​ថ្លែងថា “តំបន់​សេដ្ឋកិច្ច​ពិសេស គួរពិនិត្យមើល​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ គឺជា​ជម្រើស​ដ៏​ល្អ” ។

លោក​វេ​ង សាខុន​បាន​មានប្រសាសន៍៍ថា គម្រោង​វិនិយោគ ដែលជា​ជំនួយ​របស់រ ដ្ឋា​ភិ​បាល​ចិន​នេះ ពិត​ជាមាន​សារសំខាន់ ក្នុងការ​លើកកម្ពស់​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ រឹងមាំ គ្រប់​ជ្រុង​ជ្រ​យ និង​ស្ថិត​ស្ថិរ​យូ​អង្វែង​ថែមទៀត។

លោក​បាន​បន្តថា “កសិកម្ម​កម្ពុជា​មា​នស​ក្តា​នុព​ល តែ​យើង​នៅ​ខ្វះ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដើម្បី​ប្រើប្រាស់​សក្តានុពល ដែល​យើង​មាន​ឲ្យ​អស់​លទ្ធភាព​សំដៅ​លើកស្ទួយ​ផលិតភាព​ផលិតកម្ម ប្រកួតប្រជែង កែច្នៃ និង​នាំចេញ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​គឺ​ស្តង់ដារ​ផលិត ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព​និង​ការប្រកួតប្រជែង​តម្លៃ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here