ដំណឹងល្អ! សម្តេចតេជោសម្រួលនិតិវិធីលើការបង់ពន្ឋអចលនវត្ថុ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជួយសម្រួលនិតិវិធីលើការបង់ពន្ឋអចលនវត្ថុពីការបង់ពន្ឋច្រើនដង មកបង់តែម្តងទោះបីជាមានការផ្ទេរកម្មសិទ្ឋអចលនវត្ថុច្រើនដងក្តី។

កន្លងមកមានបញ្ហានិតិវិធីលើបញ្ហានេះ ប៉ុន្តែបន្ទាប់ពីបានដឹងដំណឹងនេះសម្តេចតេជោបានចេញអនុក្រិត ដើម្បីសម្រួលនិតិវិធីលើបញ្ហានេះ ដោយឲ្យភ្នាក់ងារពន្ឋដាយកពន្ឋតែម្តង ទោះបីជាមានការផ្ទេរអចលនទ្រព្យច្រើនដងក៏ដោយ។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងកាលពីសប្តាហ៍មុនបានបើកកិច្ចប្រជុំជាមួយមន្រ្តីជំនាញពន្ឋដា ដើម្បីផ្សព្វផ្សាយពីបញ្ហានេះ និងបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន​ផ្សព្វផ្សាយពីនិតិវិធីថ្មីនេះដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការយយកពន្ឋច្រើនលើកលើករណីផ្ទេរកម្មសិទ្ឋអចលនវត្ថុពីម្ចាស់មួយទៅម្ចាស់មួយទៀត។លោកអភិបាលក្រុងក៏បាន​ព្រលានអាជ្ញាធរមូលដ្ឋាន កុំឲ្យមានការកេងប្រវញ្ច័បញ្ហានេះជាមួយប្រជាពលរដ្ឋ នៅពេល​អនុវត្តន៍ការងាររបស់ខ្លួន។

លោកបន្តថា “សម្តេចតេជោតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពល​រដ្ឋជាប្រចាំ ហើយការសម្រេចថ្មីនេះ ពិតជាបានជួយសម្រួលយ៉ាងច្រើនដល់ជីវភាពរបស់​ប្រជាពលរដ្ឋ”។

មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ឋដាបានយល់ស្របលើបញ្ហានេះ ដោយលោកលើកឡើងថា ការជួយសម្របសម្រួល ដើម្បីកាត់បន្ថយនិតិវិធី និងការបង់ពន្ឋច្រើនលើកពី​សំណាក់សម្តេចតេជោហ៊ុន សែន ពិតជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here