ដោយៈរ៉ាណេត
ភ្នំពេញៈ សេចក្តីស្រលាញ់របស់មាតា បិតាបានកើតមានដំបូងបង្អស់ នៅពេលពួកគេដឹងថា ពួកគេបានផ្តល់កំណើតដល់ទារក សំរាប់ស្នងត្រកូលឬទាយាទរបស់ពួកគេនាពេលអនាគត។
ហេតុនេះ ការយកចិត្តទុកដាក់ដល់សុខភាពរបស់ទារក និងកុមារជារឿងសំខាន់ ដែលឳពុក ម្តាយគ្រប់រូបតែងតែយកចិត្តទុកដាក់ជាចម្បង ប៉ុន្តែការជ្រើសរើសផលិតផលសំរាប់ទារក និងកុមារត្រូវតែជារឿងសំខាន់ ខណៈវត្តមានទឹកដោះគោ Balactan Premium Gold ម្សៅទឹកដោះគោគ្មានជាតិសណ្ដែក ដ៏ល្បីឈ្មោះត្រូវបាននាំចូលមកពីប្រទេសអេស្បាញ។
ម្សៅទឹកដោះគោ បាឡាក់តាន់ នូទ្រីសិន ដែលផលិតដោយសាជីវកម្មផ្នែកចំណី អាហាររបស់ប្រទេសអេស្ប៉ាញ ប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត នៃចង្វាក់ផលិតកម្ម និងការអភិវឌ្ឍន៍ស្រាវជ្រាវ លើគ្រប់ផលិតផលរបស់ខ្លួន រហូតក្លាយជាម៉ាកសញ្ញាឈានមុខគេ ឈរនៅលំដាប់លេខ១នៅទ្វីបអឺរ៉ុប លើការផ្គត់ផ្គង់ប្រភេទទឹកដោះគោម្សៅសំរាប់ទារកដែលគ្មានជាតិសណ្តែក។
ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល (Balactan Premium Gold) គឺជាទឹកដោះគោម្សៅ ដែលមានរូបមន្តឈានមុខគេ ដោយរួមបញ្ចូលនូវជីវជាតិចិញ្ចឹម ដែលបំពេញនូវ តំរូវការនៃការលូតលាស់ ទៅតាមវ័យនីមួយៗរបស់កុមារ។
អគ្គនាយិកាក្រុមហ៊ុន MYSL C, Ltd លោកស្រី ថេង សុខលី បានមានប្រសាសន៍បញ្ជាក់ប្រាប់ឲ្យដឹងថា ចំណុចខ្លាំងរបស់ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឈរនៅលំដាប់កំពូលនៅក្នុងទ្វីបអឺរ៉ុប ដោយបានទទួលស្គាល់ពីស្ថាប័ន និងអង្គការសុខភាពជាច្រើន រហូតទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីគុណភាព និងគុណសម្បត្តិ នៃផលិតផលរហូតដល់ចំនួនផ្សេងៗគ្នា។
លោកស្រីបញ្ជាក់ថា “អ្វីដែលពិសេស និងកាន់តែមានគុណប្រយោជន៍ចំពោះសុខភាពខួរក្បាល ប្រាជ្ញារស្មារតី និងរាងកាយ គឺវត្ថុធាតុដើមចាំបាច់ ដែលបានចំរាញ់ចេញពីប្រភេទបន្លែ ផ្លែឈើសរីរាង្គ មិនមានសារធាតុអវិជ្ជមាន ដល់គុណភាពនិងបរិស្ថាន” ។
ជាមួយគ្នានេះ អ្នកម្តាយជាច្រើនបានគាំទ្រលើផលិតផលនេះ ដែលពួកគេបានសម្រេចចិត្តប្រើប្រាស់វា ដោយសារពួកគេមើលឃើញពីគុណភាពរបស់ Balactan ។
រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងយ៉ាងសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។ ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។
ទី២ Balactan លេខ2 ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់ ៣៦ខែ។
លោកស្រីថេង សុខលីបានបន្តជាមួយស្នាមញញឹមបណ្តើរថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាពស្មារតីរបស់ពួកគេ។ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនជាទីស្រលាញ់របស់ពពួកគេ” ។
លោកស្រីបន្ថែមថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផល Balactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំ ឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ” ។
មានសារធាតុ Prebiotic ជំនួយដល់ការលូតលាស់បាក់តេរីល្អ ក្នុងពោះវៀន ដែលជួយអោយការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងងាយបន្ទោរបង់ រួមជាមួយនឹងសារធាតុ Nucleotides ជំនួយដល់ការបង្កើតនៅកោសិការសរីរាង្គ (ឌីអេនអេ និង អរអេនអេ)។
យោងតាមឯកសាររបស់ក្រុមហ៊ុនបានឲ្យដឹងថា នៅក្នុងវត្ថុធាតុដើមមិនមានសារជាតិប្រេងដូង (Palm Oil Free) ជួយអោយកុមារស្រូបយក ឌីអេចអេ និងកាល់ស្យូមបានកាន់តែប្រសើរ កាត់បន្ថយអត្រាជំងឺពុកឆ្អឹងនាថ្ងៃអនាគត និងជួយអោយស្រួលបន្ទោរបង់ មានជាតិ Taurine ជួយទ្រទ្រង់ដល់ការលូតលាស់ខួរក្បាល ភ្នែក និងបេះដូង។
ផលិតផលនេះ ក៏មានផ្ទុក DHA ដែលជួយដល់ការលូតលាស់ខួរក្បាល និងប្រាជ្ញាស្មារតី ហើយថែមទាំងមាន Calcium ជំនួយដល់ការលូតកម្ពស់យ៉ាងល្អប្រសើរ។ អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូប ដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777 ៕