ដោយៈ វឌ្ឈនា
ភ្នំពេញៈ សារព័ត៌មាន Global Timeបានចុះផ្សាយថា បន្ទាប់ពីអនុញ្ញាតឱ្យនាវា MS Westerdam និងអ្នកដំណើរនិងនាវិកចំនួន២០០០ នាក់ចូលចតនៅកំពង់ផែកាលពីខែកុម្ភៈឆ្នាំ២០២០កន្លងមកនេះ បានធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ដែលមានសភាពស្ងប់ស្ងាត់ និងតូចមួយនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យមានការយកចិត្តទុកដាក់ជាសកល និងភាពអូអរឡើងវិញ។
សារព័ត៌មានបានសរសេរថា ក្រៅពីការផ្តល់ជូនការចាកចេញ ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ ក្រុងព្រះសីហនុ កំពុងស្ថិតនៅក្នុងការផ្តល់ឱកាសដល់អ្នករស់នៅក្នុងតំបន់នេះយ៉ាងច្រើនផងដែរ ។ ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន បាននាំឱ្យមានការអភិវឌ្ឍន៍សួនឧស្សាហកម្ម រោងចក្រ លំនៅដ្ឋាន ពាណិជ្ជកម្ម សណ្ឋាគារភោជនីយដ្ឋាននិងកាស៊ីណូផងដែរ។ ទីក្រុងទេសចរណ៍មាត់សមុទ្រ កំពុងផ្លាស់ប្តូរបន្តិច ម្តងៗ ទៅជាទីក្រុងShenzhen និងក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មនុស្សមួយចំនួនបានចាប់ផ្តើមហៅក្រុងព្រះសីហនុថាជាកទីក្រុង Shenzhen ទី២។ ផ្លូវឆ្ពោះទៅការអភិវឌ្ឍមិនងាយស្រួលទេ ព្រោះទីក្រុងនៅតែប្រឈមនឹងបញ្ហាអភិវឌ្ឍន៍ជាច្រើន។ ប៉ុន្តែការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបានក្លាយជាការមូលមតិគ្នាលើវិធីដើម្បីឆ្ពោះទៅមុខ។
ក្រុងព្រះសីហនុមានមូលដ្ឋានគ្រឹះល្អ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ ទោះយ៉ាងណាចំនួនប្រជាជនកម្ពុជានៅមានចំនួនតិច ស្របទៅនឹងទីផ្សារថ្មីមានន័យថា ការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅតែប្រឈមនឹងកង្វះដើមទុន និងហេដ្ឋារចនាសម្ព័ន្ធបាននឹងកំពុងអភិវឌ្ឍន៍។ ដើមទុនចិនបានចាប់ផ្តើមជួយប្រទេសកម្ពុជា ឱ្យជៀសផុតពីឧបសគ្គទាំងនេះ។
ក្រុងព្រះសីហនុមានអគារពាណិជ្ជកម្ម និងលំនៅដ្ឋានថ្មីៗជាច្រើន ដែលមានសំណង់ជាច្រើនទៀត ដែលធ្វើរកទីកន្លែងណាមួយ នៅក្នុងទីក្រុងព្រះសីហនុនៅទំនេរនោះទេ។
ខេត្តព្រះសីហនុបានអភិវឌ្ឍន៍ ពីទីក្រុងកំពង់ផែសមុទ្រដ៏ស្ងប់ស្ងាត់ ទៅជាទីក្រុងមានសភាពអ៊ូអរ នៅពេលដែលជនជាតិចិនកាន់តែច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក្រុមហ៊ុន និងអចលនទ្រព្យ ដូចទៅនឹងទីក្រុងShenzhen។
និន្នាការនេះ ត្រូវបានអមដោយការកើនឡើង នៃឧស្សាហកម្មសេវាកម្មទីក្រុងជាមួយភោជនីយដ្ឋាន និងសណ្ឋាគារចិន។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា លោកវង្សី វិស្សុត ក្រោមការគាំទ្រពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ វិទ្យាស្ថានរៀបចំផែនការ និងរចនាប្លង់ទីក្រុងស៊ីនជិន បាននឹងកំពុងជួយក្រុងព្រះសីហនុ ក្នុងការរៀបចំបញ្ចូលទៅជា “ទីក្រុងសិនជិនកម្ពុជា” ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។
រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពហុបំណងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ បាននិងកំពុងលើកស្ទួយការអភិវឌ្ឍ ក្នុងខេត្តនេះលឿនស្ទើរមិនគួរឲ្យជឿដោយត្រឹមរយៈពេល៤ឆ្នាំ ខេត្តនេះទទួលបានទុនវិនិយោគ៨០០០លានដុល្លារអាមេរិកលើវិស័យសំណង់ និងអចលនទ្រព្យ៕