រដ្ឋមន្រ្តីបញ្ជាក់ជាថ្មី ពលរដ្ឋកម្ពុជានឹងអាចធ្វើដំណើរទៅកាន់សិង្ហបុរី ដោយរថភ្លើងនាពេលអនាគត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងជាថ្មីថា ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបុរីតាមផ្លូវរថភ្លើងបាននាពេលខាងមុខ។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់បែបនេះ ក្នុងពេលចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេ​ខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាទូទាត់ប្រាក់ឌីជីថល ជាមួយក្រុមហ៊ុន ផាយ ផេនាព្រឹកថ្ងៃទី៧ មិថុនានេះ។ លោកបន្តថា ប្រជាពលរដ្ឋកម្ពុជា នឹងអាចធ្វើដំណើរតាមរថភ្លើងទៅកាន់ប្រទេសសិង្ហបុរីនាពេលខាងមុខ។ ឯកឧត្តមបន្តថា សព្វថ្ងៃកម្ពុជារង់ចាំតែកិច្ចព្រមព្រៀងផ្លូវរថភ្លើងជាមួយភាគីថៃប៉ុណ្ណោះ ស្របពេលដែលប្រទេសថៃ និងប្រទេសសិង្ហបុរីមានកតភ្ជាប់ផ្លូវរថភ្លើងទៅហើយ។

លោកស៊ុន ចាន់ថុលបានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាកំពុងធ្វើកិច្ចចចារលើកិច្ចព្រមព្រៀងផ្លូវរថភ្លើងជាមួយប្រទេសថៃ ហើយនៅមានពាក្យពេជន៍ និងឃ្លាមួយចំនួនមិនទាន់មានភាពឯកភាពគ្នានៅឡើយ។ ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប្រទេសនីមួយៗ ត្រូវធ្វើការត្រួតពិនិត្យសិក្សាយ៉ាងច្បាស់លាស់ ដើម្បីការពារមិនអោយខាតបង់ប្រយោជន៍ រឺប៉ះពាល់ដល់បូរណភាពទឹកដីជុំវិញការធ្វើដំណើរតាមផ្លូវរថភ្លើងពីកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីនេះ អ្នកជំនាញធ្វើការលើវិស័យទេសចរណ៍លើកឡើងថា វាជារឿងប្រពៃសម្រាប់កម្ពុជា។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការតភ្ជាប់បណ្តាញផ្លូវដែកនេះ វានឹងបង្កើនមិត្តភាព ជាពិសេសជំរុញកំណើនទេសចរណ៍រវាងបណ្តាប្រទេសក្នុងតំបន់ ហើយភ្ញៀវ​ទេសចរណ៍នឹងមានជម្រើសកាន់តែច្រើន ក្នុងការធ្វើដំណើរកំសាន្តរបស់ពួកគេ ដែលចំណាយអស់ទឹកប្រាក់តិច និងចំណេញបានច្រើន។

លោកបន្តថា “ការតភ្ជាប់នេះនឹងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ជំរុញការវិនិ​យោ​គរវាងបណ្តាប្រទេសនៅក្នុងតំបន់ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here