ដំណឹងល្អ! សម្តេចតេជោចេញអនុក្រឹត្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីកៀរគរចំណូល និងការពារសន្តិសុខជាតិ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត។ នេះបើតាមអនុក្រឹត្យ ដែលសម្តេចតេជោ បានចុះហត្ថលេខា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។

អនុក្រឹត្យថ្មីនេះ មានគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៉ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ និងប្រតិបត្តិការសេវាអ៊ីនធឺណិតនៅកម្ពុជា។

ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើង ដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិតក្នុងប្រទេស និងអន្តរជាតិ។
ច្រកទ្វារអ៊ីនធឺណិតជាតិរួមមានច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេស និងអន្តរជាតិ។

ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ នៃច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តព្រះស៊ីហនុ ក្នុងប៉ោយប៉ែតៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៃខេត្តស្វាយរៀង និងនៅទីតាំងមួយចំនួនទៀត ស្របតាមតម្រូវការជាក់ស្តែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here