ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​នៅ​កម្ពុជា​នឹង​កើន​ដល់ ៧លាន​នាក់

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា​នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម និង​សំណង់​ដែល​បានចេញ​ផ្សាយ​កាលពីពេល​កន្លងមក​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ចំនួន​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ទីក្រុងធំៗ និង​កើន​ពី៤ទៅ៧លាន​នាក់។ កំណើន​ប្រជាសាស្ត្រ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​ផ្ត​ត់​ផ្គង់​លំនៅដ្ឋាន​ដ៏​ច្រើន រហូតដល់៨៥ម៉ឺន​ខ្នង​ដល់​ឆ្នាំ២០៣០ ពោលគឺ​ការផ្គត់ផ្គង់​ប្រចាំឆ្នាំ​ត្រូវមាន​ប្រមាណ​ជាង៥ម៉ឺន​ខ្នង។

ការសិក្សា​នេះ​ផ្អែកទៅលើ​មូលដ្ឋាន​នៃ​ការរីកចម្រើន​លើ​កត្តា​ប្រជាសាស្ត្រ ការរីកចម្រើន​នៃ​កត្តា​នគរូបនីយកម្ម និង​កំនើន​ជីវភាព​របស់​ប្រជាពលរដ្ឋ ពិសេស​វាចា​និន្នាការ​ថ្មី របស់​កម្ពុជា ក៏ដូចជា​ពិភពលោក ដែល​ប្រជាជន​នៅ​ទីជនបទ​នឹង​រត់​ចូលមក​កាន់​ទីក្រុង ទីប្រជុំជន​កាន់តែច្រើន ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពីពេល​កន្លងមក​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាននិងកំពុង​ត្រៀម​រៀបចំ តំបន់​ទីប្រជុំជន​នៅតាម​បណ្តា​ស្រុក ឃុំធំៗ ដែលមាន​ការរីកចម្រើន​ឲ្យ​ក្លាយជា​រដ្ឋបាល​ក្រុង ឬ​ជាទី​ក្រុង ដែល​ការរៀបចំរ​ចនាស​ម្ព័​ន្ឋ​បែបនេះ នឹង​ជួយ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍ តាម​មូលដ្ឋាន​ទាំងនោះ​កាន់តែ​លឿន និង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​វិស័យ​ឯកជន។

សម្តេច​បន្តថា “ការរៀបចំ​បែបនេះ ដើម្បី​ពង្រីក​ការរីកចម្រើន​នៅ​មូលដ្ឋាន​ផង និង​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម​ផង” ។

ទោះជា​យ៉ាងណា​រហូតមកទល់​ពេលនេះ ការរៀបចំរ​ចនាស​ម្ព័​ន្ឋ​ទីក្រុងតូចៗ ដែលមាន​ឋានៈ​ស្មើនឹង​ស្រុក​បែបនេះ កំពុង​វិវត្តន៍​ដល់​កម្រិតណា​មិនទាន់មាន​ការបញ្ជាក់​ជាថ្មី​ទេ។

យ៉ាងណាក៏ដោយ​អ្នកជំនាញ​បាន​មើលឃើញថា ប្រជាជន​កម្ពុជា​មិនទាន់មាន​ការយល់ដឹង និង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ដោយ​បែងចែក​ប្លុក​ឲ្យ​បានច្បាស់លាស់ មិនទាន់បាន​គិតគូរ​នៅឡើយ​ទេ។

អ្នកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ មិនមាន​ចំនួន​ច្រើន​នោះទេ គឺ​មួយ​គីឡូម៉ែត្រ មាន​តង់​ស៊ី​តេ​ត្រឹម​ជាង២០០០នាក់ ប៉ុន្តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មានការ​កើនឡើង​ខ្ពស់ ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហូ​ជី​ម៉ិ​ញ​ប្រទេស​វៀតណាម ដែលមាន​ប្រជាជន​រស់នៅ​ចន្លោះ៤០០០ ទៅ៥០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ តែ​បញ្ហា​ចរាចរណ៍​ហាក់​មិនអាក្រក់​ណាស់ណា​នោះទេ។

អ្នកនាង​បន្តថា “រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍ ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ ណ៍ តាមរយៈ​ការដាក់ចេញ​វិធានការណ៍​អប់រំ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់ តាមរយៈ​ការធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​យល់ដឹង​ពី​ច្បាប់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here