ដោយ គង់ សូរិយា
ភ្នំពេញ៖ ការអភិវឌ្ឍ Smart City ក្នុងប្រទេសកម្ពុជាបាននិងកំពុងចាប់ផ្តើមការយកចិត្តទុកដាក់ពីក្រសួងជំនាញ ដើម្បីបញ្ជូននិងបញ្រ្ជាបការយល់ដឹងពីទស្សនទានអភិវឌ្ឍន៍នេះដល់និស្សិត ដែលបាននិងកំពុងសិក្សាស្ថាបត្យកម្ម និងសំណង់មកពីគ្រឹះស្ថានឧត្តមសិក្សានានា។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌបានថ្លែងក្នុងពិធីបើក សិក្ខាសាលា“ យុទ្ធសាស្រ្តនៃការអភិវឌ្ឍទីក្រុង ក្នុងវិស័យស្ថាបត្យកម្ម និងសំណង់” ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១១ខែមិថុនាឆ្នាំ ២០១៨ កន្លងមកថា ការរៀបចំសិក្ខាសាលានេះឡើងពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីអភិវឌ្ឍធនធានមនុស្សដោយផ្ដល់ចំណេះដឹងបន្ថែម អោយនិស្សិតស្វែងយល់បានកាន់តែច្រើនពីការរីកចំរើន នៃ Smart City ក្នុងប្រទេសជប៉ុន និងយកចំណេះដឹងនេះដើម្បីអភិវឌ្ឍទីក្រុងកម្ពុជា។







