ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំរដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម ធ្វើការជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានការធ្វើចត្តាឡីស័ក និងរៀបចំកន្លែងអ្នកទោសដែលផ្ទុកជំងឺកូវីដ១៩។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងសារពិសេសនាព្រឹកថ្ងៃទី១០ មេសានេះ ដោយបានណែនាំឱ្យរៀបចំកន្លែងឃុំខ្លួន អ្នកទោសដែលមានផ្ទុកជំងឺកូវីដ១៩។
-->
សម្តេចតេជោ បានណែនាំលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានលើច្បាប់កូវីដ១៩ ពាក់ព័ន្ធការធ្វើចត្តាឡីស័ក។
មានមនុស្សទំនើងមួយចំនួន បានរត់គេចពីកន្លែងធ្ចើចត្តាឡីស័ក ដោយបានបង្កការចំលងជំងឺកូវីដ១៩ទៅអ្នកដទៃ ដែលបញ្ហានេះបានធ្វើឲ្យរីករាលដាល និងកើតមានព្រឹត្តិការណ៍២០ កុម្ភៈ។
ទាក់ទងបញ្ហានេះប្រជាពលរដ្ឋជាច្រើន បានស្នើសុំប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត និងគ្មានការលើកលែង លើអ្នកបំពានការធ្វើចត្តាឡីស័ក៕