ដំណឹងល្អៈវ៉ាក់សាំងចំនួនកន្លះលានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែក

0

ដោយៈគង់ សូរិយា 

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបាន អះអាងថា វ៉ាក់សាំងSinovac ចំនួន៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ។

ទីប្រឹក្សាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ កម្ពុជា  និងជារដ្ឋលេខាធិការក្រសួងព៌តមានលោកជុំ កុសលបានមានប្រសាសន៍ឲ្យដឹងលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោកនាព្រឹកថ្ងៃទី១៦ មេសា នេះថា វ៉ាក់សាំង Sinovac ដែលកម្ពុជាបានទិញ នឹងមកដល់នៅថ្ងៃស្អែកនេះចំនួន៥០ម៉ឺនដូស។

យោងតាមពព៌តមានដែលយើងទទួលបាន នៅក្នុង ប្រព័ន្ឋតេឡេក្រាមឈ្មោះឯកសារសាធារណៈបានឲ្យដឹងកាលពីសប្តាហ៍មុនថា កម្ពុជានឹងទទួលបាន វ៉ាក់សាំង៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសា និងទទួលបាន១,៥លានដូស នៅខែឧសភា ខាងមុខនេះ។ ជាមួយគ្នានេះ នៅខែមិថុនាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដរហូត ដល់៣លានដូស និង២លានដូសនៅខែកក្កដា និងចំនួន១លានដូសទៀត នៅក្នុងខែសីហាផងដែរ។

ប្រជាជនកម្ពុជាបាន និងកំពុងវ៉ាក់សាំងកើនឡើង និងប្រជាជនកាន់តែច្រើនកំពុងចង់ទទួលបានវ៉ាក់សាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុង សហគមន៍នៃព្រឹត្តិ​ការណ៍២០កុម្ភៈកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here