ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យសមត្ថកិច្ចរឹតបន្តឹងការធ្វើដំណើរ និងការផឹកស៊ី ដោយអាជ្ញាធរមានសមត្កកិច្ច ក្នុងកំឡុងពេលបិទខ្ទប់ រាជធានី និងក្រុងតាខ្មៅ។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងពេលកំពុង Live បន្តផ្ទាល់លើបណ្តាញទំនាក់ទំនងផ្លូវការរបស់សម្តេច ដែលទើបបញ្ចប់មុននេះបន្តិចថា មានព៌តមានទាក់ទងនឹងការរត់ពន្ឋមនុស្សតាមរថយន្តពេទ្យ ដែលបញ្ហានេះ ជាអាជ្អាធរមានសមត្ថកិច្ចត្រូវពង្រឹង និងអនុវត្តន៍វិធានការរបិទខ្ទប់ឲ្យបាន ពិសេសត្រូវចាត់វិធានការណ៍៍ចំពោះការផឹកស៊ីតូច ធំនៅតាមបណ្តាខេត្តនានា។
សម្តេចបន្តថា “ខ្ញុំចង់ឃើញការចាប់មនុស្សបញ្ជូនទៅតុលាការ ខ្ញុំលើកទឹកចិត្តអាជ្ញាធរ ត្រូវចាប់អ្នកបំពានបំរាមទៅតុលាការ” ។ សម្តេចបន្តទៀតថា “មានការចម្លងជំងឺពីអ្នកទៅរាជធានីភ្នំពេញ នៅស្រុកស្នូល ខេត្តក្រចេះ សំណួរសួរថាតើពួកគេចាកចេញដោយបៀបណា?” ។
សម្តេចតេជោហ៊ុន សែនបានបន្តថា កម្ពុជាបានត្រៀមខ្លួនក្នុងការពន្យាពេលការបិទខ្ទប់បន្តទៀត បើសិនជាការបិទខ្ទប់របស់យើងគ្មានប្រសិទ្ឋភាព។ អាជ្ញាធររាជធានីភ្នំពេញ ត្រូវពង្រឹងការអនុវត្តច្បាប់់ ត្រូវឲ្យប្រជាជនស្នាក់នៅផ្ទះ បើគ្មានការចាំបាច់ បើសិនជាមានការចេញ ត្រូវតែមានភាពច្បាស់លាស់ មិនមែនយកលេសរវល់ហើយចាកចេញនោះទេ។សម្តេចបន្តថា “អ្នកចេញទៅចូលឆ្នាំនៅតាមបណ្តាខេត្ត ដាច់ខាតមិនត្រូវឲ្យចូលមកវិញទេ បើចូលមកត្រូវតែចាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ” ។
សម្កេចបន្តថា “គ្មានការយោគយល់ទៀតទេ ត្រូវតែអនុវត្តន៍ច្បាប់់ បើមនោសញ្ចេតនានោះ បំផ្លាញដល់ប្រទេសជាតិ យើងមិនត្រូវអត់ឪនឲ្យនោះទេ” ។
តាមការសង្កេតជាក់ស្តែងនៅរាជធានីភ្នំពេញថ្ងៃនេះ គឺនៅតែមានប្រជាពលរដ្ឋចេញចូល និងធ្វើចរាចរជាធម្មតា ពិសេសមានការរាយការណ៍ពីប្រជាពលរដ្ឋថា សមត្ថកិច្ចដាក់កុងត្រូលនៅតាមប៉ុស្ត៍និមួយៗ ចេញពីរាជធានីបានទទួលលុយពីប្រជាពលរដ្ឋ ពីអ្នករត់តាក់ស៊ី ដើម្បីនាំាំមនុស្សចាកចេញនៅតាមបណ្តាខេត្តនានា៕