ដោយៈ ប៊ី
ប្រទេសចិនៈ ប្រទេសចិនបានបើកដំណើរការពិសោធន៍នូវបណ្តាញ Internet ទ្រង់ទ្រាយធំមួយ នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ដើម្បីសាកល្បងអនាគតបច្ចេកវិទ្យា Internet ក្នុងរយៈពេលពី៥ ទៅ១០ឆ្នាំខាងមុខ បណ្តាញInternet ក៏នឹងអាចតភា្ជប់ជាមួយតំបន់អាស៊ាន ដែលនឹងមានប្រទេសកម្ពុជាផងដែរ។ នេះបយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។
ដោយទីស្នាក់ការកណ្តាលនៅសាកល Tsinghua University “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា Internet នាពេលអនាគត” តភ្ជាប់ជាមួយសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេចំនួន៤០ របស់ប្រទេសនេះ ដែលល្បឿនលឿនអតិប្បរមាជាងល្បឿន Internet ដែលមានស្រាប់។
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា Internet នេះ នឹងបម្រើជាបណ្តាញស្នូល សម្រាប់បណ្តាញបរិស្ថានចិន សម្រាប់បណ្តាញនវាវត្តន៍ (CENI) ដែលជាកន្លែងស្រាវជ្រាវជាតិមួយតភ្ជាប់ពីទីក្រុងធំៗ នៅក្នុងប្រទេសចិនដើម្បីបញ្ជាក់ពីដំណើរការរបស់វា និងសុវត្ថិភាពនៃបច្ចេកវិទ្យាទំនាក់ទំនងបណ្តាញនាពេលអនាគត មុនពេលប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម។

នៅពេលបញ្ចប់នៅឆ្នាំ២០២៣ CENI នឹងក្លាយជាគំរូដើមនៃអនាគត Internet ដែលភ្ជាប់ទៅនឹងអ្វីៗស្ទើរតែទាំងអស់ ដោយរាប់ចាប់តាំងពីកុំព្យូទ័រនៅផ្ទះ រហូតដល់ឡាននៅតាមដងផ្លូវ សម្រាប់ការប្រាស្រ័យទាក់ទង នៅក្នុងសង្គម ដែលជំរុញដោយបច្ចេកវិទ្យា AI។
-->
អ្នកវិទ្យាសាស្ត្រកុំព្យួទ័រម្នាក់ ដែលធ្វើការទាក់ទងនឹងគម្រោងនេះ បាននិយាយថា “យើងនឹងធ្វើការយ៉ាងច្រើនទៅលើគម្រោងនេះ។ បណ្តាញ Internet នាពេលអនាគតនេះ ត្រូវតែមានជំហររឹងមាំប្រឆាំងនឹងការវាយប្រហារផ្សេងៗ។ វាសំខាន់ចំពោះមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់យើង”។
Internet របស់ប្រទេសចិន ត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា លោកខាងលិច។
ឧទាហរណ៍ គម្រោង Prism របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកេងចំណេញពីចំណុចខ្សោយទាំងនេះ ដើម្បីជ្រៀតចូលរដ្ឋាភិបាលចិន និងវិទ្យាស្ថានស្រាវជ្រាវរួមទាំងវិទ្យាស្ថានស្រាវជ្រាវTsinghua។ នេះយោងតាមការលើកឡើងរបស់ Edward Snowden។
បន្ទាប់ពីការទម្លាយរបស់លោក Snowden ទីក្រុងប៉េកាំងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំនួសផ្នែក Western hardware របស់លោកខាងលិចនៅក្នុង រចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ខ្លួន។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយចំនួនរួមទាំងក្រុមហ៊ុន Huawei បានវ៉ាដាច់ដៃគូប្រកួតប្រជែងលោកខាងលិចរបស់ខ្លួនលើវិស័យបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានបង្កើតបណ្តាញពិសោធន៍ផ្សេងៗគ្នា រួមទាំងបណ្តាញពិភពលោក សម្រាប់ការបង្កើតបណ្តាញនវាវត្តន៍ (GENI) ដើម្បីរក្សាការនាំមុខរួមរបស់ខ្លួននៅក្នុងបណ្តាញបច្ចេកវិទ្យា។ អ្នកពាក់ព័ន្ធផ្សេងទៀត រួមទាំងសហគមន៍អឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងបានចាប់ផ្តើមគម្រោងស្រដៀងគ្នានេះ។

យោងតាមលោក Tan Hang អ្នកវិទ្យាសាស្ត្រឈានមុខគេនៅ CENI ជាមួយក្រុមហ៊ុនChina Unicom ការសាងសង់បណ្តាញពិសោធន៍របស់ប្រទេសចិន បានចាប់ផ្តើមក្នុងឆ្នាំ២០១៩។ គម្រោងកសាងរបស់ចិននេះ មានគោលបំណងប្រកួតប្រជែង នឹងកម្មវិធី GENI របស់អាមេរិកជាមួយនឹងបច្ចេកវិទ្យាខុសគ្នាទាំងស្រុង។
ឧទាហរណ៍ ចិននឹងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការថ្មី ដើម្បីគ្រប់គ្រងលំហូរទិន្នន័យ និង“ ជជែក” រវាងឧបករណ៍ផ្សេងៗគ្នា នៅលើបច្ចេកវិទ្យា Internet នាពេលអនាគត ដោយមានការគាំទ្រផ្នែករឹង ដែលផលិតនៅតាមផ្ទះចាប់ពីរ៉ោតទ័រ ម៉ាស៊ីនមេរ ហូតដល់ឈីបកុំព្យួទ័រ។
លោក Tan បាននិយាយថា “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាតម្លៃ១,៧ពាន់លានយ័ន (៨ ពាន់លានបាត) នឹងបង្កើនការប្រកួតប្រជែងរបស់ជាតិយើង និងជួយយើងឱ្យផ្តួចផ្តើមគំនិត ក្នុងការប្រកួតប្រជែងអន្តរជាតិ លើវិស័យបច្ចេកវិទ្យាតាម Internet។
លោកបានបន្ថែមថា វេទិកា CENI នឹងគាំទ្រដល់ការសាកល្បងបច្ចេកវិទ្យា Internet ថ្មី ពី៥ ទៅ១០ ឆ្នាំទៅមុខនៃវិស័យនេះ។

ប្រទេសចិនកំពុងសាងសង់បណ្តាញ5G ធំជាងគេនៅលើពិភពលោក ហើយនាពេលអនាគតរំពឹងថា នឹងមានឧបករណ៍ឆ្លាតវៃមួយចំនួនធំ រួមទាំងរថយន្តបើកបរស្វ័យប្រវត្តិ នឹងភ្ជាប់ទៅគម្រោងInternet នេះ។ ឧបករណ៍ទាំងនេះ អាចផលិតនិងទាមទារបរិមាណទិន្នន័យយ៉ាងច្រើន អត់ធ្មត់ការពន្យាពេលតិចតួច ក្នុងការប្រាស្រ័យទាក់ទងហើយម្នាក់ៗត្រូវការអត្តសញ្ញាណប័ណ្ណពិសេស។
យោងតាមលោកតាន់រចនាសម្ព័នអ៊ីនធ័រណេត នាពេលបច្ចុប្បន្ន បានផ្អែកលើប ច្ចេកវិទ្យាយោធាតាំងពីទសវត្សឆ្នាំ១៩៨០ នឹងមិនអាចដោះស្រាយតម្រូវការនាពេលអនាគតបានទេ។
បណ្តាញបច្ចេកវិទ្យា Internet នេះ នឹងមិនត្រឹមតែប្រើប្រាស់នៅចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងភ្ជាប់ទៅInternet ដែលមានស្រាប់ ក៏ដូចជា បណ្តាញពិសោធន៍នៅក្នុងប្រទេសដទៃទៀត រួមទាំងបណ្តាញស្រាវជ្រាវ និងពិសោធន៍ Internet នាពេលអនាគតនៅអឺរ៉ុប។ នេះបើយោងតាមសហភាពអឺរ៉ុប។
យោងតាមអ្នកស្រាវជ្រាវបានឱ្យដឹងថា នៅទីក្រុងណាននីង ដែលជារដ្ឋធានីរបស់ខេត្តភាគនិរតី នៃខេត្តក្វាងស៊ី (Guangxi) ដែលជាមជ្ឈមណ្ឌលប្រចាំតំបន់កំពុងសាងសង់ដើម្បីភ្ជាប់បណ្តាញ CENI ទៅបណ្តាប្រទេសអាស៊ាន។
អ្នកស្រាវជ្រាវបាននិយាយថា “គម្រោងនេះ ក៏មានគោលបំណងពង្រីកឥទ្ធិពលនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានឈានមុខគេរបស់ចិនដល់ប្រទេសជិតខាង រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ៕