ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ “ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១” ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទទួលបាននាថ្ងៃនេះបានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យប្រើប្រាស់នូវ “ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១” ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវដ៏-១៩ ត្រូវយក “ផែនការយុទ្ធសាស្ត្រយុទ្ធ នា ការជាតិប៉ាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១” ទៅរៀបចំជាផែនការលម្អិត សម្រាប់អនុវត្តឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់” ៕