ដោយគង់ សូរិយា
ភ្នំពេញៈ ចំណងមិត្តភាពកម្ពុជា ចិនមិនអាចបំបែកបាន! ចំណងមិត្តភាពនេះបានរុញកម្ពុជា ឲ្យឈានឡើងលើមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងប្រពៃណីវប្បធ៌ម។
ផ្សារភ្ជាប់នូវទឹកចិត្ត និងមិត្តភាពឲ្យកាន់តែរីកដុះដាលសម្រាប់ប្រជាជាតិទាំងពីរ ប្រទេសចិន បានកសាងនិងរៀចំគំរោងភូមិគំរូមិត្តភាពកម្ពុជា-ចិន គឺបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។
ក្រៅពីគម្រោងភូមិគំរូនេះ ចិនក៏បានប្រគល់អគារសិក្សា «ចំណងមិត្តភាពវិថីសូត្រសមុទ្រ» ចំនួនពីរខ្នងជូនកម្ពុជាផងដែរ។
គម្រោងភូមិគំរូមិត្តភាពចិននិងកម្ពុជា ដែលរៀបចំដោយមូលនិធិរបស់ចិន គឺសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដែលមានទីតាំងក្នុងភូមិតានន ស្រុកបាទី ខេត្តតាកែវ ត្រង់ចំណុចគីឡូលេខ៦០ នៃខាងត្បូងរាជធានីភ្នំពេញ។
បន្ថែមពីនេះ គម្រោងនេះមានចំនួនទឹកប្រាក់សរុបជិត១.៥ លានដុល្លារសហរដ្ឋអាមេរិក ដែលផ្តល់ជូនដោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
មន្ត្រី/មូលនិធិខាងលើបានឱ្យដឹងថា ការអនុវត្តគម្រោងខាងលើនេះក្នុងគោលបំណងជួយកសាងផ្លូវថ្នល់ តាមទីជនបទជូនដល់ភូមិខាងលើ ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងភូមិ កែលម្អស្ថានភាពនៃវិស័យអប់រំ និងសុខាភិបាល និងអភិវឌ្ឍន៍គម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ មានដូចជា ការចិញ្ចឹមសត្វ បង្កើតវគ្គបណ្ដុះបណ្ដាលបច្ចេកទេស កែលម្អបរិស្ថានសាធារណក្នុងភូមិជាដើម។
ចំណែក ឯអគារសិក្សាទាំងពីរខ្នង ក៏ជាអំណោយរបស់មូលនិធិខាងលើផងដែរ រួមមានសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងស្រុកបាទី និងវិទ្យាល័យសុខអាន ដូងខ្ពស់ស្ថិតក្នុងស្រុកបូរីជលសារ ដែលចំណាយទឹកប្រាក់ សរុបជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អគារនិមួយៗមានចំនួន២ជាន់ ដែលមានថ្នាក់រៀនសរុប១២បន្ទប់ និងមានតុនិងកៅអី សម្ភារៈសម្រាប់បង្រៀន និងអំពូលភ្លើងអគ្គិនីគ្រប់គ្រាន់ ហើយអគារនិមួយៗអាចផ្ទុកសិស្សានុសិស្សជាង៩៦០រូបផងដែរ៕