ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបានលទ្ឋផលល្អ ខណៈក្រវ៉ាត់ក្រុងទី៤សិក្សាចប់ប៉ុន្តែមិនទាន់

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គំរោងការដ្ឋានស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានលទ្ឋផល៥០ភាគរយហើយ ស្របពេលផ្លូវក្រវ៉ាត់ក្រុងទី៤សិក្សាចប់ ប៉ុន្តែមិនទាន់កំណត់ពេលវេលាសាងសង់ជាក់លាក់នៅឡើយ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិបានមាន​ប្រសាសន៍ឲ្យដឹងថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណ៥២,៩ គីឡូ​ម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៤ មករា ២០១៩ កន្លងមក ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

លោកហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ឲ្យដឹងទៀតថា ផ្លូវនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំមួយ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១។លោកបន្តថា លើសពីនេះ ផ្លូនេះក៏តភ្ជាប់ទៅចំណតផែកុងតេន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ”។

ទន្ទឹមនឹងនេះ ផ្លូវក្រវាត់ក្រុងទី៣នេះ ក៏នឹងជួយសម្រួលការដឹកជញ្ជូន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងព័ស្តុភារកម្មតំបន់ ហើយពិសេសបំផុតគឺប្រែក្លាយទឹកដី ដែលនៅសង​ខាងផ្លូវខ្សែទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ព័ស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here