ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា គំរោងអភិបាលកោះទន្សាយបាននិងកំពុងគិតគូ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ហើយ ដែលកោះនេះនឹងត្រូវអភិវឌ្ឍន៍ដោយលោកឧកញ៉ាទ្រី ភាព។
លោកអភិបាល នៃគណអភិបាលខេត្តកែប បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៦ មិថុនានេះថា បច្ចុប្បន្នខេត្តស្នើឲ្យក្រុមហ៊ុនរៀបចំឯកសារជាមុនសិន មុនដំឡើងជាប្លង់មេអភិវឌ្ឈន៍នាពេលអនាគត។លោកបន្តថា ក្រុមហ៊ុនបានដាក់សំណើរមកកាន់រដ្ឋបាលខេត្តកាលពីពេលថ្មីៗនេះ ដែលការអភិវឌ្ឈកោះនេះ នឹងធ្វើឡើងនាពេលខាងមុខនេះ។
លោកបន្តថា “គោលការណ៍របស់រដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តគឺឈរលើផលចំណេញសម្រាប់វិស័យឯកជន រដ្ឋាភិបាល និងផលប្រយោជន៍សាធារណៈ”។លោកបន្តថា “គំរោងអភិវឌ្ឍន៍នេះ នឹងផ្តោតលើការអភិវឌ្ឈន៍រមណីយដ្ឋានបែបលំហែរកាយ លំនៅដ្ឋាន ភោជនីយដ្ឋាន ក៏ដូចជាសេវាកម្មចាំបាច់ជាច្រើនទៀត”។

-->
កោះទន្សាយជាកោះដ៏ល្បីឈ្មោះមួយប្រចាំខេត្តកែប ដោយកោះនេះមានឆ្នេរខ្សាច់ ដើមដូង ព្រៃឈើដ៏ស្រស់ស្អាត និងខៀវស្រងាត់។ កោះនេះបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើន ទៅសំរាកលំហែរនាពេលកន្លងមក។
ប្រវត្តិ និងលក្ខណៈពិសេសរបស់កោះទន្សាយ
កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍ នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះជារមណីដ្ឋានធម្មជាតិ ដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។
ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរ នៅព័ទ្ធជុំវិញកោះហើយវាមានភាពជម្រាល ជាហេតុធ្វើអោយកោះនេះ ក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។
ឈ្មោះកោះទន្សាយនេះ បានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការតស៊ូ ដោយមានការបែកបាក់ពលសេនា និងបក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។
ដោយការហៅតៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។
កោះទន្សាយមានផ្ទៃដីប្រមាណ២គីឡូម៉ែត្រការ៉េ ដែលពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និងនៅការពារទឹកដីកោះផង។

ហេដ្ឋារចនាសម្ព័នទេសចរណ៍នៅកោះទន្សាយ បានកសាងឡើងនៅសម័យរដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និងសំណង់រដ្ឋផ្សេងៗទៀត ។ល។ ធម្មជាតិ និងសង្រ្គាមជាង២ទសវត្សរ៍កន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នទាំងនេះស្ទើរតែទាំងអស់។
សព្វថ្ងៃមានប្រជាជនចំនួនប្រហែល៧គ្រួសារ បានបោះទីតាំងរស់នៅលើកោះនេះ ប្រកបរបររកស៊ីនេសាទសមុទ្រតូចតាច និងថែរក្សាចំការដូង។ ការធ្វើដំណើរមួយជុំធ្វើដំណើរទៅកោះនេះ និងត្រឡប់មកវិញរត់បាន20ដុល្លារ សម្រាប់ទូកទាំងមូលដូច្នេះនាំមកនូវ មិត្តភក្តិ មួយចំនួនដើម្បីបំបែកការចំណាយនេះ។ តម្លៃធ្វើដំណើរជុំគឺដូចគ្នាថាតើអ្នកស្នាក់នៅពីរបីម៉ោង ឬពីរឬបីថ្ងៃ៕