ក្រុមហ៊ុន CMC Real Estate ទទួលបានសិទ្ធិផ្ដាច់មុខគម្រោងលំនៅដ្ឋាន GB Residence តម្លៃ ៦២លានដុល្លារ

0

ដោយ វល័ក្ខ

ភ្នំពេញ៖ ជាការអបអរសាទរសម្រាប់ក្រុមហ៊ុន CMC Real Estate ដែលទទួលបានសិទ្ធិលក់ផ្ដាច់មុខលើបុរីថ្មីមួយស្ថិតនៅក្បែរផ្លូវក្រវ៉ាត់​ក្រុងទី៣ បុរី GB Residence ដែលស្ថិតនៅលើផ្ទៃដីជិត១០ហិកតា ដោយគម្រោងនេះមានផ្ទះជាច្រើនប្រភេទដូចជាផ្ទះអាជីវកម្ម ផ្ទះវីឡា។

ម៉ូដផ្ទះនៅក្នុងគម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មមានឈ្មោះល្បីល្បាញធ្លាប់ជាប់ពានរង្វាន់ប្រចាំ​ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែកក្កដា ដោយអ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate និងតំណាងបុរី GB Residence ពិសេសមានការចូលរួមពីលោកឧកញ៉ា តាំង គួងហាវ អគ្គនាយកបុរី GB Residence និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

អ្នកនាងគ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate បានមានប្រសាសន៍ថា នេះជាថ្ងៃដ៏រីករាយមួយដែល​ក្រុមហ៊ុន CMC Real Estate ទទួលបានទំនុកចិត្តពីអ្នកវិនិយោគបុរីដ៏ធំនេះ។ អ្នកនាងបន្តថា យើងមានក្រុមការងារដែលមានជំនាញ បុគ្គលិកដែល​ទទួល​បានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងដៃគូសហការជាច្រើនដើម្បីធ្វើយ៉ាងណាធ្វើឱ្យគម្រោងនេះលក់បានជោគជ័យតាមផែនការ ខណ:ដែល​បុរី GB Residence មានផ្ទះសរុបចំនួន ៥៨៨ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here