ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្នុងពេលស្ថានភាពរីករាលដាលជំងឺកូវីដ១៩ Delta បានធ្វើឲ្យស្ថានភាពជជីវភាព និងអាជីវកម្ម របស់ប្រជាពលរដ្ឋជួបភាពឃឃ្លេងឃឃ្លោង និងកំពុងប្រឈមនឹងការក្ស័យទុន។
ស្ថិតក្នុងបរិបទដ៏តានតឹងនេះ លោកឡុង គឹមសួគ៌អគ្គនាយកក្រុមហ៊ុនCenutyr21 Advanced Propertyបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣ សីហានេះថា ក្នុងស្ថានភាពបច្ចុប្បន្នអ្នកមានប្រាក់ច្រើន និងលំហូរសាច់ប្រាក់ល្អ គឺជាស្តេចក្នុងវិស័យអចលនទ្រព្យ ដោយសារពេលនេះការប្រមូលទិញអចលនទ្រព្យបានតម្លៃល្អ ប៉ុន្តៃសំរាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម មិនគួរចាប់ផ្តើមនាពេលនេះទេ។
លោកបន្តថា “ក្នុងស្ថានភាពបែបនេះ អ្នកបើកអាជីវកម្មមិនគួរពង្រីកការវិនិយោគទេ ប៉ុន្តែគួរតែពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ជាជាងពង្រីក”។ លោកបន្តថា “អាជីវកម្មជាច្រើនបានជួបការលំបាក ដោយសារផលត្រលប់ពពីការវិនិយោគមកវិញមិនល្អ ដូ ច្ជេះសុខភាពផ្លូវចិត្ត ជាររឿងសំខាន់ណាស់ ព្រោះសុខភាពជាអាទិភាពទី១”។
លោកឡុង គឹមសួគ៌បានបន្តថា តាមការព្យាករណ៍ស្ថានភាពជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅឆ្នាំ២០២១នេះទេ អ្វីៗអាចបន្តរហូតដល់ឆ្នាំ២០២២ ដោយសារប្រទេសភាគច្រើនចាក់វ៉ាក់សាំងបានតិចនៅឡើយ ហើយការវិវត្តនៃមេរោគបំលែងថ្មី មិនដឹងវិវត្តន៍ចេញរូបភាពអ្វីទៀតឡើយ ខណៈវ៉ាក់សសាំងមួយចំនួនមិនអាចទប់ទល់់ នឹងមេរោគបំលែងថ្មីនោះឡើយ៕