មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយកម្ពស់៤២ជាន់នឹងលេចវត្តមាន នៅកណ្តាលក្រុងភ្នំពេញ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Meridian International Holding បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនCBRE Cambodia ដោយតែងតាំងក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យអន្តរជាតិនេះ ជាភ្នាក់ងារតែមួយគត់របស់ខ្លួននៅកម្ពុជា សម្រាប់លក់ និងជួលនៅគម្រោង ‘Flatiron by Meridian’ ដែលជាគម្រោងទទួលបានពានរង្វាន់ផ្នែកប្រើប្រាស់ចម្រុះ មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍នៅរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោក Gene Gong នាយកប្រតិបត្តិនៃក្រុមហ៊ុន Meridian International Holding និងលោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia។

‘Flatiron by Meridian’ គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតចុងក្រោយបង្អស់របស់ក្រុមហ៊ុន Meridian International Holding នៅទីក្រុងភ្នំពេញ។ គម្រោងនេះមានដីទំហំ៣.២០០ម៉ែត្រការ៉េ និងកម្ពស់ដល់៤១ជាន់។ គម្រោងអចលនទ្រព្យនេះរួមបញ្ចូលនូវកន្លែងលក់រាយ និងការិយាល័យសហកម្មសិទ្ធិចំនួន៣០០យូនីត និងព្រមទាំងមាន១៣ជាន់ ដែលដាក់ដំណើរការជាសណ្ឋាគារCitadines Apart’hotel ដែលគ្រប់គ្រងដោយ The Ascott Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងដោយ CapitaLand ដែលមានផ្តល់សេវាកម្មស្នាក់នៅ លំដាប់អន្តរជាតិដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក។

វិធីសាស្រ្តយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍របស់ក្រុមហ៊ុន Meridian International Holding បាននាំឱ្យក្រុមហ៊ុន ទទួលបានជោគជ័យយ៉ាងធំធេង ដោយបានបញ្ចប់គម្រោងពិសេសពីរគឺ“ Casa by Meridian” នៅកោះពេជ្រ និង“ Skylar by Meridian” នៅផ្លូវលេខ៤១ នៅសង្កាត់ទន្លេបាសាក់។ លើសពីនេះ ក្រុមនេះទទួលពានរង្វាន់ជាច្រើននៅឯពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ រួមទាំងការឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ឆ្នើម។

គម្រោង Flatiron by Meridian

ការសហការគ្នារវាងក្រុមហ៊ុន Meridian International Holding និង CBRE Cambodia ត្រូវបានផ្សារភ្ជាប់ជាមួយ ជំនឿរួមគ្នាក្នុងការផ្តល់ជូនទាំងគុណភាពអចលនទ្រព្យ និងសេវាកម្មអតិថិជន។

លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “យើងមានការភ្ញាក់ផ្អើលភ្លាមៗ ចំពោះគុណភាពនៃការសាងសង់គម្រោង និងការរចនាផ្តោតលើអ្នកប្រើប្រាស់ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោង ‘Flatiron by Meridian’s”។ លោកបន្តថា “នៅក្នុងទីផ្សារកំពុងភាពច្របូកច្របល់នេះ យើងជឿជាក់ថា អ្នកទិញ និងអ្នកជួលកំពុងស្វែងរកទីកន្លែងវិនិយោគ ដែលមានសុវត្ថិភាព ហើយវិធីសាស្រ្តយ៉ាងល្អិតល្អន់ ដែលក្រុមហ៊ុន Meridian International Holding បានដាក់ចេញ ក្នុងការបង្កើត និងរៀបចំរចនាសម្ព័ន្ធគម្រោងនេះ មានន័យថា អ្នកទិញអាចមានទំនុកចិត្តថា ពួកគេកំពុងធ្វើការជ្រើសរើសត្រឹមត្រូវ នៅពេលវិនិយោគនៅទីនេះ”។

គម្រោង ‘Flatiron by Meridian’ កំពុងដំណើរការឆ្ពោះទៅរកការបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២២ ដែលគម្រោងនេះបានបញ្ចប់ការសាងសង់ដល់កំពូល កាលពីខែមិថុនា ឆ្នាំ២០២០។ ថ្មីៗនេះ គម្រោងនេះក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Thalias Hospitality Group ដើម្បីផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈដល់គម្រោងតាមរយៈ Khema និង Khema Go brands ក៏ដូចជាបារស្រា និងគំនិតភោជនីយដ្ឋានថ្មីដែលត្រូវបានគេស្គាល់ថា Siena។

The Citadines apart’ hotel ត្រូវបានផ្តល់ជូនជាមួយនឹងអត្រាជួលត្រលប់មកវិញ ដែលមានការធានារយៈពេល១០ឆ្នាំ ដែលផ្តល់នូវអត្រាចំណេញប្រចាំឆ្នាំជាមធ្យម៨.៥% ខណៈពេលដែលការិយាល័យ អាចរកបានសម្រាប់ការកាន់កាប់របស់ម្ចាស់ ឬជាមួយការធានា១០ឆ្នាំ ក្នុងការចំណេញត្រឡប់ជាមធ្យម៩.៥%ក្នុងមួយឆ្នាំ។

លោកDavid Penនាយកផ្នែកលក់ និងជួលលំនៅដ្ឋានក្រុមហ៊ុនCBRE Cambodia បានថ្លែងថា “ក្រុមហ៊ុន Meridian International Holding មានចក្ខុវិស័យវែងឆ្ងាយចំពោះគម្រោង Flatiron ហើយផលចំណេញពីការផ្តល់ជូនពិតជាទាក់ទាញ ដោយផ្តល់នូវការបង្កើតប្រាក់ចំណូលរយៈពេលវែង និងជម្រើសក្នុងការលក់ត្រលប់ទៅ អ្នកអភិវឌ្ឍន៍នៅចុងបញ្ចប់នៃរយៈពេលធានាត្រឡប់មកវិញ ឬសេរីភាពក្នុងការលក់នៅលើទីផ្សារ។

លោកបានថ្លែងបន្តថា “ដោយគិតគូរពីសក្តានុពលនៃទីតាំង គោលបំណង និងចក្ខុវិស័យរយៈពេលវែងរបស់អ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករ យើងរំពឹងថាកំណើនដើមទុនលើគម្រោងនេះនឹងមានភាពរឹងមាំ ក្នុងរយៈពេលធានាមួយទសវត្សរ៍ដំបូង” ។

លោក Murry Ko នាយកប្រតិបត្តិនៃក្រុមហ៊ុន Meridian International Holding បានថ្លែងថា “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ក្រុមហ៊ុនCBRE Cambodia ក្នុងនាមជាដៃគូលក់ និងជួលផ្តាច់មុខរបស់យើងសម្រាប់គម្រោង Flatiron by Meridian នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

លោកបានថ្លែងបន្តថា“យើងចែករំលែកចក្ខុវិស័យរួមមួយ សម្រាប់ការផ្តល់ដំណោះ​ស្រាយ ដែលអតិថិជនរបស់យើងអាចជឿជាក់បាន ហើយ CBRE Cambodia គឺជាដៃគូរបស់យើង ក្នុងការចែករំលែកទស្សនៈវិស័យនេះ ជាមួយអតិថិជនក្នុងស្រុក។ យើងទន្ទឹងរង់ចាំទទួលយកទំនាក់ទំនងនេះ ក្នុងការដើរឆ្ពោះទៅមុខ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍន៍ ក៏ដូចជា ការបំផុសគំនិតលើវិស័យអចលនទ្រព្យ ដែលពិតជាមានប្រសិទ្ធភាពសម្រាប់វិនិយោគិន និងអ្នកកាន់កាប់ ក្នុងគម្រោងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here