ដោយៈគង់ សូរិយា
ភ្នំពេញៈ អាជ្ញាធរភ្នំពេញមិនបន្តបម្រាមគោចរទៀតទេ នឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១២ខែសីហានេះ តែសូមឱ្យប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងមុខនេះបន្តិចថា បម្រាមគោចរ នឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១២ខែសីហានេះ ដោយមិនមានបន្តទៀតទេ ប៉ុន្ដែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន និងការពារខ្លួន រស់នៅតាមគន្លងថ្មី ជាពិសេសត្រូវអនុវត្ត វិធានការ៣កុំ៣ការពារឱ្យបានខ្ជាប់ខ្ជួនរស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ខែកក្កដាកន្លងមកនេះ បានសម្រេចដាក់ចេញវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី ៥-១៩៕